Connect with us

KPT+

មកដឹងពីតម្លៃមកុដ Tiara ទាំង ៨ របស់គ្រួសាររាជវង្ស

បានផុស

នៅ

ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃព្រះអង្គ Charles III ឡើងគ្រងរាជ្យ ចំណែកមកុដរបស់ទ្រង់វិញត្រូវបានគេប៉ាន់ស្មាន់ថាមានតម្លៃពី ៣ ទៅ ៥ ពាន់លានដុល្លារ ។ ប៉ុន្តែថ្ងៃនេះយើងនឹងមកដឹងពីតម្លៃមកុដ Tiara ក្នុងខ្សែរាជវង្សទាំង ៨ ៖

១. មកុដ Cambridge Lover’s Knot Tiara តម្លៃ ១,១០២,១៥០ ដុល្លារ

មកុដ Tiara នេះធ្វើឡើងក្នុងឆ្នាំ ១៩១៤ សម្រាប់ម្ចាស់ក្សត្រី Mary ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. មកុដ Queen Mary Diamond Bandeau Tiara តម្លៃ ២,២០៤,៣០០ ដុល្លារ

មកុដ Diamond Bandeau Tiara មានកន្លែងដាំពេជ្រ ១១ ផ្នែកចេញពីត្បូងកណ្ដាល ហើយធ្លាប់ពាក់ដោយម្ចាស់ក្សត្រីក្នុងឆ្នាំ ១៨៩៣ ។

៣. មកុដ Cartier Halo Scroll Tiara តម្លៃ ១,១០២,១៥០ ដុល្លារ

ដើមឡើយមកុដនេះជាកាដូពីព្រះអង្គ George VI សម្រាប់ម្ចាស់ក្សត្រី Elizabeth ក្រោយមកជាកាដូសម្រាប់ម្ចាស់ក្សត្រី Elizabeth II ក្នុងថ្ងៃចម្រើនព្រះជន្មគម្រប់ ១៨ វស្សា ។

៤. មកុដ Greville Emerald Kokoshnik Tiara តម្លៃ ១១,០២១,៥០០ ដុល្លារ

នេះគឺជាមកុដ Tiara ថ្លៃជាងគេបង្អស់ដែលបង្កើតឡើងសម្រាប់ Dame Margaret Helen Greville ភរិយាឯកឧត្ដម Ronald Greville ហើយនាងបានថ្វាយមកុដនេះឲ្យម្ចាស់ក្សត្រី Elizabeth ។

៥. មកុដ Lotus Flower Tiara តម្លៃ ៤,៤០៨,៦០០ ដុល្លារ

វត្ថុធាតុដើមរបស់មកុដនេះបានមកពីខ្សែកដែលជាកាដូរបស់ម្ចាស់ក្សត្រី Elizabeth ពីព្រះអង្គ George VI ក្នុងថ្ងៃរៀបអភិសេក ។

៦. មកុដ Meander Tiara តម្លៃប្រហែល ២,២០៤,៣០០ ដុល្លារ ដល់ ៤,៤០៨,៦០០ ដុល្លារ

ម្ចាស់ដើមមកុដ Meander Tiara គឺព្រះនាង Anne ។

៧. មកុដ Belgian Sapphire Tiara តម្លៃ ៦,៨៣៣,៣៣០ ដុល្លារ

ដំបូងឡើយត្បូងនេះជាកម្មសិទ្ធិព្រះនាង Louise នៃប្រទេសបែលហ្សិក ក្រោយមកជារបស់ម្ចាស់ក្សត្រី Elizabeth II និងសព្វថ្ងៃគេឃើញជារបស់ម្ចាស់ក្សត្រី Camilla ។

៨. មកុដ Poltimore Tiara តម្លៃលើស ១,០២០,៥៩០ ដុល្លារ

នេះគឺជាមកុដដែលព្រះនាង Margaret ពាក់ក្នុងរូបអាងមុជទឹកថតដោយព្រះស្វាមី Antony Armstrong-Jones តែត្រូវមនុស្សសម្ងាត់ដេញថ្លៃយកក្នុងឆ្នាំ ២០០២ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ មកស្គាល់ បណ្ដុំគ្រឿងអលង្ការរាជវង្សអង់គ្លេស មានកេរដំណែលរាប់ឆ្នាំ និងជាសម្បត្តិជាតិដ៏អស្ចារ្យ

ចុចអាន ៖ បង្ហាញឈុតគ្រឿងអលង្ការល្បីៗ ជាវត្ថុសំណព្វរបស់មហាក្សត្រី Elizabeth ធ្លាប់គ្រងកន្លងមក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម