Connect with us

ព័ត៌មានជាតិ

លោក ឃួង ស្រេង ស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយ ជួយនិយាយពីការពិតនៅកម្ពុជា

បានផុស

នៅ

ភ្នំពេញ៖ លោក ឃួ ង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជន កម្ពុជានិងជាប្រធាន គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានសូមឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយផ្សព្វផ្សាយឱ្យបានច្រើន និងទូលំទូលាយពីការពិតនៅប្រទេសកម្ពុជា ពិសេសផ្សព្វផ្សាយអំពើល្អរបស់សម្តេចតេជោ ហ៊ុន សែន និងអំពើល្អរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើកន្លងមកនិងបាននឹងកំពុងធ្វើនៅពេលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងពិធីប្រកាសសាខាគណបក្សរបស់ក្រុមហ៊ុនហង្សមាសគ្រុប ក្រុមហ៊ុនថោនអេនធើធេនម៉ិនគ្រុប ស្ថានីយទូរទស្សន៍ ប៉ុស្តីលេខ៣ សម្ព័ន្ធសារព័ត៌មានភាសាចិន នៅកម្ពុជា និងបញ្ចូលសមាជិកគណបក្សប្រជាជន កម្ពុជាជាង២០០នាក់ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

លោក ឃួ ង ស្រេង បានមានប្រសាសន៍លើកឡើងថា យើងជាប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សព្វផ្សាយឱ្យបានច្រើន ពីការពិតនៅកម្ពុជា ថាតើប្រទេសកម្ពុជាបានហែលឆ្លងការលំបាកអ្វីខ្លះ យើងបានប្រឹងប្រែងធ្វើអ្វីខ្លះ រហូតធ្វើឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលនេះ ហើយនរណាជាអ្នកដឹកនាំប្រទេស មួយនេះឱ្យមានការអភិវឌ្ឍរីកចម្រើននោះគឺសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ ការបង្ហាញឱ្យឃើញពីអំពើល្អរបស់សម្តេចតេជោ ហ៊ុន សែន វានឹងធ្វើឱ្យប្រជាពលរដ្ឋ គោរពស្រលាញ់ នាំឱ្យកម្ពុជា ឈានទៅសម្រេចគោលដៅរបស់ខ្លួន នោះគឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

  ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានមានប្រសាសន៍លើកឡើង ពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាពនិងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ និងបានអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន រហូតមកដល់ បច្ចុប្បន្ននេះ។ បន្ថែមពីនេះ លោកក៏បានលើកឡើងពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបប ប៉ុល ពតនោះផងដែរ ដោយក្នុងសម័យនោះប្រជាពលរដ្ឋ គ្មានអីហូបចុកគ្រាប់គ្រាន់ និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុតនៃរបបនោះ។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាអ្នកស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ ។ ដូច្នេះក្មួយៗ ត្រូវរួមគ្នាការពារសន្តិភាពអោយបានគង់វង់ ។ មានសន្តិភាព ទើបមានឱកាស អភិវឌ្ឍប្រទេសឱ្យរីកចំរើនជឿនលឿនបាន ។ ដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ។ លោកសូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត​២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស អោយរីកចំរើនរុងរឿងបន្ថែមទៀត។

  គួរបញ្ជាក់ថា៖ ពិធីប្រកាសសាខាគណបក្សរបស់ប្រព័ន្ធផ្សព្វផ្សាយទាំង៤ស្ថាប័នខាងលើនេះ រួមមាន៖ ក្រុមហ៊ុន ហង្សមាសគ្រុបចំនួន៨៦រូប  ក្រុមហ៊ុនថោនអេន ធើធេនម៉ិនគ្រុបចំនួន៨២រូប ស្ថានីយទូរទស្សន៍ប៉ុស្តីលេខ៣ ចំនួន ២៧រូប សម្ព័ន្ធសារព័ត៌មានភាសាចិន នៅកម្ពុជា ចំនួន២៨រូប សរុបចំនួន ២២៣រូប៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ប្រធានរដ្ឋសភាជំរុញស្ត្រីកុំឱ្យមានការច្រណែនគ្នា និងត្រូវគាំទ្រគ្នាទៅវិញទៅមក

ខាត់ ស្រីច័ន្ទ
ជីវិតកម្សាន្ដ៤ នាទីutes មុន

ខាត់ ស្រីច័ន្ទ លើកទឹកចិត្តស្ត្រីៗត្រូវតែក្លាហានក្នុងប្រឈមមុខនឹងតបតដេីម្បីការពារកិត្តិយសខ្លួនឯង

ជីវិតកម្សាន្ដ៧ នាទីutes មុន

អាយុ ១០៧ ឆ្នាំមិនជាបញ្ហា លោកយាយនៅតែប្រារព្ធខួបកំណើត ជាមួយគ្រួសារដល់ទៅ ៦ ជំនាន់

សន្តិសុខសង្គម៨ នាទីutes មុន

ស្នងការខេត្តក្រចេះ​ ទទួល​ស្គាល់​​ពិតជាមានការបាញ់​សត្វគោ​ពលរដ្ឋ​ងាប់ នៅស្រុក​អូរគ្រៀង​សែនជ័យ 

ព័ត៌មានជាតិ១៧ នាទីutes មុន

ស៊ីម៉ាក់នៅតែបន្តអនុវត្តគម្រោងធំៗចំនួន៣៩ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន និងកាកសំណល់សង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម