ព័ត៌មានជាតិ
ផ្ទេរសមត្ថកិច្ចតុលាការ លើសំណុំរឿងអ្នកលាក់អាវុធរបស់ឃាតក
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា សំណុំរឿងជនជាប់ចោទ លាក់ទុកអាវុធរបស់ជនដៃដល់បាញ់សម្លាប់មន្ត្រីនគរបាល ត្រូវបានចៅក្រមស៊ើបសួរសម្រេចផ្ទេរសមត្ថកិច្ចតុលាការ ទៅសាលាដំបូងខេត្តត្បូងឃ្មុំវិញ ដោយសារបទល្មើសបានកើតឡើងនៅទីនោះ ហើយជនជាប់ចោទមានលំនៅស្ថានខេត្តត្បូងឃ្មុំដែរ ។
ក្រោយការស៊ើបសួរអស់រយៈពេល២ថ្ងៃ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជាផ្លូវការ លើសំណុំរឿងប្តីប្រពន្ធ២នាក់ ពីបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ (ពាក់ពន្ធ នឹងអាវុធខ្លី១ដើមជារបស់ជនឧក្រិដ្ឋឈ្មោះ អ៊ា ណារ៉េន បានយកទៅផ្ញើទុក) ។
បន្ទាប់ពីតំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការ ហើយសំណុំរឿងនេះ បានចាត់ទៅចៅក្រមស៊ើបសួរ ដើម្បីបន្តចំណាត់ការ ប៉ុន្តែ លោក ចៅក្រម លិ សុខា បានសម្រេចផ្ទេរសមត្ថកិច្ចទៅឱ្យសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការវិញ ដោយសារបទល្មើសបានកើតនៅត្បូងឃ្មុំ ហើយជនជាប់ចោទមានផ្ទះនៅត្បូងឃ្មុំដែរ ។
បុរសជាប្តីឈ្មោះ កាន់ ចាន្នា អាយុ២៦ឆ្នាំ និង ស្ត្រីជាប្រពន្ធ ឈ្មោះ ហាយ ធីតា អាយុ៣២ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិសាទ្បង់១ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ជាមួយកិច្ចប្រតិបត្តិការបង្រ្កាបករណី ឃាតកម្ម បាញ់សម្លាប់មន្រ្តីនគរបាលរាជធានីភ្នំពេញ ក្រោយពីជនសង្ស័យបានបាញ់តដៃជាមួយសមត្ថកិច្ច ហើយត្រូវបានកម្លាំងសមត្ថកិច្ច ប្រើសិទ្ធិការពារខ្លួន បាញ់តបតទៅវិញទៅមក បណ្ដាលឲ្យជនសង្សយឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ស្លាប់នៅហ្នឹងកន្លែង ស្ថិតនៅចំណុចភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ៕
អត្ថបទ ៖ មករា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី