ព័ត៌មានអន្ដរជាតិ
ព្យុះ២ នឹងវាយប្រហារប្រទេសថៃ ចំថ្ងៃបោះឆ្នោត
មជ្ឈមណ្ឌលបម្រែបម្រួលអាកាសធាតុនិងគ្រោះមហន្តរាយនៃសាកលវិទ្យាល័យ Rangsit បានព្យាករថា ព្យុះចំនួនពីរនឹងវាយប្រហារប្រទេសថៃនៅសប្តាហ៍ក្រោយ ពោលគឺអាចបង្កផលប៉ះពាល់ចំថ្ងៃបោះឆ្នោត ថ្ងៃទី១៤ឧសភា។
នាយកមជ្ឈមណ្ឌលលោក Seri Suparatit បាននិយាយថា ព្យុះចំនួនពីរ ដែលមួយមានប្រភពចេញពីមហាសមុទ្រឥណ្ឌានិងមួយទៀតនៅសមុទ្រចិនខាងត្បូង កំពុងធ្វើដំណើរសំដៅមកប្រទេសថៃ។
លោក Suparatit បានគូសបញ្ជាក់ថា ព្យុះស៊ីក្លូន Mocha និងព្យុះមួយទៀត នឹងជះឥទ្ធិពលលើប្រទេសថៃចាប់ពីថ្ងៃទី៩ខែឧសភា។ យ៉ាងណាក៏ដោយ កម្តៅនិងសម្ពាធទាប ត្រូវបានគេរំពឹងថា នឹងបណ្តាលឲ្យមានផ្គររន្ទះចាប់ពីថ្ងៃទី៨ឧសភា នៅតំបន់កណ្តាល ខាងកើត ឦសាន និងខាងជើង។ លោក Suparatit ក៏លើកឡើងពីលទ្ធភាពនៃព្យុះផ្គររន្ទះចំថ្ងៃបោះឆ្នោតផងដែរ ជាពិសេសនៅតំបន់ភាគខាងត្បូងប្រទេសថៃ។
ខណៈថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់នោះ លោកបានផ្តល់អនុសាសន៍ថា គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) គួរតែរៀបចំទីតាំងក្នុងកន្លែងបិទជិតសម្រាប់ការិយាល័យបោះឆ្នោត ដើម្បីចៀសវាងការរំខានណាមួយ ដោយសារព្យុះ។
លើសពីនេះ លោកក៏បានព្រមានដែរថា ភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃបោះឆ្នោត អាចបង្កបញ្ហាធ្ងន់ធ្ងរ ដល់ការធ្វើចរាចរណ៍។
គួរបញ្ជាក់ថា រដូវវស្សានៅប្រទេសថៃ ជាធម្មតាចូលមកដល់ចាប់ពីខែឧសភាដល់ខែតុលា ហើយកម្រិតទឹកភ្លៀងខ្ពស់បំផុតជាធម្មតាគឺស្ថិតនៅក្នុងខែកញ្ញា និងខែតុលា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ