Connect with us

ជីវិតកម្សាន្ដ

Taylor Swift ត្រៀមប្រកាសមិត្តប្រុសថ្មីជាសាធារណៈ

បានផុស

នៅ

យោងទៅតាមគេហទំព័រ The Sun បានចុះផ្សាយឲ្យដឹងថា Taylor Swift កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងប្រុស Metty Healy បន្ទាប់ពីបញ្ចប់ទំនាក់ទំនងដ៏យូររបស់នាងជាមួយតារាសម្តែង Joe Alwyn។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នាប្រភពខាងលើនេះបានបន្តបញ្ជាក់ថាអ្នកទាំងពីរកំពុងពិចារណាបង្ហាញទំនាក់ទំនងរបស់ពួកគេជាសាធារណៈ។ The Sun បានចែករំលែកថា “ពួកគេកំពុងមានស្នេហាហើយអ្នកទាំងពីរកំពុងរៀបចំសម្រាប់ជំហានបន្ទាប់ ពោលគឺធ្វើឱ្យទំនាក់ទំនងនេះជាសាធារណៈ” ។ ក្នុងនោះអ្នកតំណាងរបស់ Taylor Swift បានរក្សាភាពស្ងៀមស្ងាត់ចំពោះពាក្យចចាមអារ៉ាមនេះ។ ទន្ទឹមនឹងនេះដែរភាគីរបស់ លោក Metty Healy បាននិយាយយ៉ាងសាមញ្ញថា ពួកគេមិនមានអ្វីត្រូវនិយាយចំពោះរឿងមួយ នេះទេ ។

ភ្លាមៗបន្ទាប់ពីព័ត៌មានត្រូវបានបង្ហោះអ្នកគាំទ្ររបស់ Taylor Swift បានរកឃើញរូបថតរបស់តារា ចម្រៀងរូបនេះដែលថតជាមួយម្តាយរបស់ Metty Healy ដែលជាតារាសម្តែង Denise Welch នៅ ក្នុងខែមករា។

យ៉ាងណាមិញ ប្រភពដដែលបានបញ្ជាក់ក្រោយមកថា ការបែកគ្នារបស់Taylor Swift និងតារាសម្តែ ង Joe Alwyn មិនមានពាក់ព័ន្ធនឹង Matty Healy ទេ។ មូលហេតុនៃការបែកគ្នាក៏មិនមែនមកពីជនទី ៣ដូចពាក្យចចាមអារ៉ាមជាច្រើនកន្លងមកមនោះទេ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Lisa បង្កើតកំណត់ត្រាពិភពលោកថ្មីចំនួន ២ ជាមួយអាល់ប៊ុម “LALISA”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម