ជីវិតកម្សាន្ដ
ខាត់ សុឃីម ប្រតិកម្មធ្ងន់ៗលើផេកមួយក្រោយបង្ហោះព័ត៌មានមិនពិតធ្វើឲ្យភាន់ច្រឡំ
តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម បានចេញមកប្រតិកម្មភ្លាមៗបន្ទាប់មានទំព័រផេកហ្វេសប៊ុកមួយបានធ្វើការបង្ហោះពាក់ព័ន្ធនឹងប្អូនប្រុសបង្កើតរបស់ខ្លួនជាមួយតារារ៉េបលោក វណ្ណដា និងបានភ្ជាប់តារាស្រីរូបនេះជាមួយផងដែរ។ ក្នុងនោះក៏មានការចែករំលែកជាមួយនឹងពាក្យពេចន៍មិនសមរម្យជេរប្រមាថជាច្រើនលើតារាពហុជំនាញខាងលើ។
ជាប្រតិកម្មឆ្លើយតប អ្នកនាង ខាត់ សុឃីម បានលើកឡើងថា សូមម្ចាស់Pageមួយនេះលុបព័ត៌មានប្រឌិតជាបន្ទាន់បើមិនដូច្នោះអ្នកនាងនឹងប្តឹង ហើយស្វែងរកម្ចាស់ Pageទាល់តែឃើញ។ អ្នកនាងបញ្ជាក់ថា អ្នកនាងមិនបាននិយាយ ឬប៉ះពាល់អ្នកសិល្បៈរូបណាទេ ជាពិសេសសិស្សប្អូនរបស់អ្នកនាង អ្នកនាងតែងតែគោរព និងអោយតម្លៃសិល្បករ-សិល្បការិនីគ្រប់រូប សូមកុំយកមកបូកឡូកឡំគ្នាបែបនេះ បើចង់ចុះពីប្អូនរបស់អ្នកនាង សូមចុះឱ្យចំកុំដើម្បីចង់បានផលប្រយោជន៍ទាញរូបអ្នកនាងទៅដាក់រឿងស៊ិចស៊ី រឿងផឹក ជក់ សាក់ ជាសិទ្ធិរបស់បុគ្គល។
តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បញ្ជាក់ថា «ខ្ញុំមិនឈឺក្បាលនោះទេ ឱ្យតែមានអ្នកសិល្បៈជួយឱ្យរីកចំរើន គឺខ្ញុំគាំទ្រទាំងអស់មិនថា បុរាណ ឬសម័យនោះទេ ដូច្នេះសូមម្ចាស់Pageទាំងឡាយមេត្តាមុនផ្សាយសូមChatឬសម្ភាសន៍ខ្ញុំផង» ។
ក្នុងនោះដែរអ្នកនាង ខាត់ សុឃីម ក៏បានសំណូមពរឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបញ្ចេញមតិដោយពិចារណា និងមានហេតុផលកុំតែស្ករតាមគ្នាវែកញែកទាំងមិនបានដឹងរឿងច្បាស់។ អ្នកនាងថា សូមបងប្អូនខមិនអើយសូមអ្នមេត្តាប្រើការពិចារណា និងមានហេតុផលខ្លះផងកុំឱ្យតែគេថាចង្អុលគោ ថាក្របី ក៏ត្រូវដែរនោះខ្ញុំសុំខ្លាចហើយបណ្ឌិតនិងអ្នកមិនចេះខុស៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ