Connect with us

ព័ត៌មានអន្ដរជាតិ

លោក Kishida ធ្វើទស្សនកិច្ច​កូរ៉េ​ខាង​ត្បូង​ ខណៈមានភាពតានតឹងជាមួយ កូរ៉េខាងជើង

បានផុស

នៅ

នៅថ្ងៃអាទិត្យទី៧ខែឧសភា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានចាកចេញពីទីក្រុងតូក្យូ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសកូរ៉េខាងត្បូង សម្រាប់​កិច្ច​ពិភាក្សា​កំពូល​ទ្វេភាគី។

(រូបថត៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូល លោក Kishida បានប្រាប់អ្នកយកព័ត៌មានថា លោកចង់ដោះដូរយោបល់ដោយស្មោះត្រង់ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក។

មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ សកម្មភាពនេះគឺសំដៅដោះស្រាយបញ្ហានានា ដូចជាកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងជាដើម។

របៀបវារៈនៃកិច្ចប្រជុំកំពូល ក៏ទំនងជារួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការសន្តិសុខសេដ្ឋកិច្ចនៅក្នុងការផលិតឧបករណ៍អេឡិចត្រូនិក ក៏ដូចជាការត្រួតពិនិត្យការនាំចេញផងដែរ។

លើសពីនេះ មេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថានឹងចែករំលែកព័ត៌មាន ស្តីពីការអនុវត្តផែនការជាមួយគោលបំណងដោះស្រាយបញ្ហាពលកម្មក្នុងសម័យសង្គ្រាម។

គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់លោក Kisihda កើត​ឡើង​បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​រូបនេះ ឈានដល់​កិច្ច​ព្រម​ព្រៀង​មួយជាមួយលោក Yoon ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​នៅ​ទីក្រុង​តូក្យូ​កាលពី​ខែ​មីនា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ ប៉ូលិសរកឃើញតម្រុយថ្មីបន្ថែមទៀតរបស់ជនសង្ស័យប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី ជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៣ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម