ព័ត៌មានអន្ដរជាតិ
ក្តៅមិនធម្មតា! សីតុណ្ហភាពនៅថៃ ហក់ឡើងលើស ៥០អង្សាទៅទៀត
នាយកដ្ឋានឧតុនិយមថៃ (TMD) បានព្រមានប្រជាជនឲ្យប្រុងប្រយ័ត្នចំពោះការដាច់សរសៃឈាមខួរក្បាល ខណៈសីតុណ្ហភាពបានឡើងខ្លាំងហួស៥០អង្សាសេទៅទៀត នៅតំបន់មួយចំនួនក្នុងប្រទេសថៃ។

TMD និយាយថា Chonburi បានក្លាយជាទីក្រុងក្តៅបំផុតនៅភាគខាងកើតប្រទេសថៃនៅថ្ងៃអាទិត្យ ជាមួយនឹងសីតុណ្ហភាពឡើងដល់ ៥៣អង្សាសេ ចំណែកនៅទីក្រុងបាងកក សង្កាត់ដែលក្តៅជាងគេគឺ Bang Na ដោយសីតុណ្ហភាពឡើងដល់ ៥២.៧អង្សាសេ។
ដោយឡែក កន្លែងក្តៅបំផុតនៅភាគឦសានគឺស្រុក Kosum Phisai ក្នុងខេត្ត Maha Sarakham ដែលសីតុណ្ហភាពឡើងដល់ ៤៦អង្សាសេ ខណៈ Phuket នៅភាគខាងត្បូង ឡើងដល់៥១.១អង្សាសេ។

បើងាកទៅប្រទេសវៀតណាមឯណោះវិញ សីតុណ្ហភាពបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានសោះនៅក្នុងប្រវត្តិសាស្រ្ត ដោយឃុំ Hoi Xuan ក្នុងខេត្ត Thanh Hoa បានឈានដល់ ៤៤អង្សាសេ។
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករឧតុនិយមវៀតណាមនិយាយថា សីតុណ្ហភាពនៅឃុំ Hoi Xuan បានបំបែកកំណត់ត្រាចាស់ ៤៣.៣ អង្សាសេកាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០១៩ នៅស្រុក Huong Khe ក្នុងខេត្ត Ha Tinh។
ទន្ទឹមនោះ សីតុណ្ហភាពនៅស្រុក Lac Son ក្នុងខេត្ត Hoa Binh និងតំបន់មួយចំនួនក្នុងខេត្ត Nghe An កាលពីថ្ងៃសៅរ៍ ក៏បានឡើងលើស៤៣អង្សាផងដែរ។
ក្រៅពីនេះ ខេត្តចំនួន១៧ផ្សេងទៀតនៅភាគខាងជើងនិងកណ្តាល ដែលឡើងកម្តៅលើស៤០អង្សាសេ ក៏រួមមានទាំងខេត្ត Quang Tri, Lao Cai, Ha Giang, Ninh Binh, Quang Binh និង Phu Yen ផងដែរ ខណៈទីក្រុងហាណូយ មានតំបន់ពីរដែលសីតុណ្ហភាពឡើងលើស៤០អង្សាសេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation, VN Express
ចុចអាន៖ វៀតណាម ជួបអាកាសធាតុក្តៅខ្លាំងបំផុត មិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្ត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ