Connect with us

សុខភាព

គន្លឹះទាំង ៣ ក្នុងការដោះស្រាយជំងឺត្រអក

បានផុស

នៅ

ត្រអកគឺជាជំងឺដែលបណ្តាលអោយស្បែកស្ងួត រមាស់ និងរលាកវាជារឿង ធម្មតាចំពោះកុមារ តូចៗ ប៉ុន្តែអាចកើតឡើងគ្រប់វ័យ។ ប្រសិនបើអ្នកត្រូវដោះស្រាយជាមួយនឹងជំងឺត្រអកអត្ថបទ នេះនឹងផ្តល់ឱ្យអ្នកនូវគន្លឹះចំនួន ៤ ដើម្បីដោះស្រាយ និងការពារ ៖

១. ជៀសវាងការងូតទឹកក្តៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការងូតទឹកក្តៅ ឫត្រាំទឹកក្តៅមិនមែនល្អចំពោះស្បែកនោះទេអាចធ្វើឱ្យស្បែកស្ងួត ដែលធ្វើឱ្យវាងាយ នឹងរលាក។ ជំនួសមកវិញ អ្នកអាចប្រើទឹកក្តៅឧណ្ហៗ ហើយជូតថ្នមៗជំនួសការត្រដុស បន្ទាប់មក ជូតស្ងួតដោយកន្សែង។ អ្នកគួរតែ ប្រើក្រែមផ្តល់សំណើមមុនពេលងូតទឹក ដើម្បីបង្កើតរបាំងការពារ បន្ទាប់មកលាបបន្ថែមដើម្បីផ្តល់សំណើមខណៈពេលដែលស្បែកនៅតែសើម។

២. ត្រូវប្រុងប្រយ័ត្នបន្ថែមទៀតជាមួយនឹងរបបអាហាររបស់អ្នក

ការសិក្សាជាច្រើនបានបង្ហាញថា អាហារមួយចំនួនអាចបង្ក ឬធ្វើឱ្យរោគសញ្ញាជម្ងឺត្រអកកាន់តែ អាក្រក់ឡើង ដែលនាំឱ្យរលាកស្បែក ឬរមាស់ ជាទូទៅរួមមានផលិតផលទឹកដោះគោ ស៊ុតនិង អាហារកែច្នៃ។ ម្យ៉ាងវិញទៀត អាហារដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 ដូចជា ត្រីខ្លាញ់ គ្រាប់ flax និង Walnut អាចជួយកាត់បន្ថយការរលាក និងការរលាកនៃជម្ងឺត្រអក។ លើសពីនេះ ការផឹកទឹកឱ្យបានច្រើនក៏ល្អ និងមានសារៈសំខាន់ខ្លាំងណាស់ ។

៣. ពាក់ខោអាវដែលមានសាច់ក្រណាត់ស្រទាប់ ស្រួលពាក់

ជំងឺត្រអកក្លាយទៅជាមិនស្រួលក្នុងរដូវរងាក៏ដូចជានៅកន្លែងត្រជាក់ស្ងួត ប្រសិនបើ អ្នកស្ថិតនៅ ក្នុងតំបន់អាកាសធាតុនេះ ដើម្បីកុំឱ្យស្បែករបស់អ្នកឡើងកម្តៅខ្លាំងក្នុងរដូវរងា សូមសាកល្បង ស្លៀកសំលៀកបំពាក់ដែលអ្នកអាចដោះចេញតាមតម្រូវការ ឬខោអាវដែលមានសាច់ក្រណាត់ជា ស្រទាប់ក្រាស់ដែលអនុញ្ញាតឱ្យខ្យល់ចេញចូលបាន ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖អាការហើមពោះកើតឡើងញឹកញាប់ អាចបណ្ដាលមកពីអ្វី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៩ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៦ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម