អត្ថាធិប្បាយ
តើ ថៃ នឹងមានការផ្លាស់ប្ដូររដ្ឋាភិបាលយោធាក្នុងការបោះឆ្នោតខាងមុខឬក៏យ៉ាងណា?
ប្រជាជនក្នុងប្រទេសថៃ នឹងទៅបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភាខាងមុខនេះ ខណៈគណបក្សប្រឆាំងដ៏ធំបំផុតកំពុងនាំមុខការបោះឆ្នោតស្ទង់មតិនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ជ្រើសរើសសមាជិកសភាជាន់ទាបចំនួន ៥០០ រូប ។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលដែលមានទំនាក់ទំនងនឹងយោធា ចាប់តាំងពីរដ្ឋប្រហារកាលពី ៩ ឆ្នាំមុន ខណៈការបោះឆ្នោតខាងមុខនេះ ប្រជាជនថៃកំពុងរង់ចាំមើលថាតើនឹងមានការផ្លាស់ប្ដូររដ្ឋាភិបាលយោធាឬក៏យ៉ាងណា ។
យោងតាម លទ្ធផលស្ទង់មតិដែលចេញផ្សាយត្រឹមថ្ងៃទី៣ ខែឧសភា បង្ហាញថា គណបក្សភឿថៃដែលជាបក្សប្រឆាំងធំជាងគេកំពុងនាំមុខ ដោយមានសំឡេងគាំទ្រ ៣៨.៣ ភាគរយ ដោយសារតែគណបក្សនេះមានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលត្រូវបានគេបណ្តេញចេញ ។

ទន្ទឹមនោះ គណបក្សភឿថៃ បានតែងតាំងកូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា ជាបេក្ខជននាយករដ្ឋមន្ត្រី ខណៈបច្ចុប្បន្នលោកស្រីកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រោះតែគោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមា ។
ចំណែកលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលបានចូលរួមជាមួយគណបក្សថ្មីគឺគណបក្សថៃរួមរួបជាតិ (UTN) ដើម្បីរក្សាតំណែងនាយករដ្ឋមន្ត្រីរបស់លោក ទទួលបានសំឡេងគាំទ្រត្រឹមតែ ១២.១ ភាគរយប៉ុណ្ណោះ ។

ស្របពេលជាមួយគ្នានេះ ការស្ទង់មតិក៏បង្ហាញផងដែរថា ៣៤ ភាគរយនៃប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត នឹងបោះឆ្នោតឲ្យគណបក្សចលនាឆ្ពោះទៅមុខ (MFP) ខណៈបក្សប្រឆាំងមួយនេះកំពុងទទួលបានការគាំទ្រពីអ្នកបោះឆ្នោតវ័យក្មេង ។
គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតនាថ្ងៃទី ១៤ ឧសភា ខាងមុខនេះ អ្នកបោះឆ្នោតថៃនឹងត្រូវគូសលើសន្លឹកឆ្នោតចំនួន ២ គឺសន្លឹកឆ្នោតមួយសម្រាប់ជ្រើសរើសបេក្ខជននៅក្នុងមណ្ឌល និងសន្លឹកឆ្នោតមួយទៀត សម្រាប់គណបក្សនយោបាយដែលពួកគេពេញចិត្ត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កូនស្រីលោក ថាក់ស៊ីន ប្រឈមពាក្យបណ្ដឹង មុនការបោះឆ្នោត

-
សន្តិសុខសង្គម១៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង