ជីវិតកម្សាន្ដ
ប៉ូលិសថា តារាស្រី Ice រួចផុតពីការចោទប្រកាន់រឿងទិញសាធាតុ Cyanide ហើយ
អគ្គស្នងការរងនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ Surachate Hakparn បាននិយាយកាលពីថ្ងៃអាទិត្យថា គ្មានការចោទប្រកាន់ណាមួយលើតារាសម្តែងស្រី Ice preechaya ទេ បន្ទាប់ពីនាងត្រូវគេដឹងថាទិញថ្នាំពុល Cyanide ដែលជាសារធាតុហាមឃាត់ក្នុងប្រទេស។
កាលពីថ្ងៃសុក្រ ប៉ូលិសបានចេញដីកាកោះហៅតារាស្រីរូបនេះ និងមនុស្សប្រហែល ១០០ នាក់ផ្សេងទៀត ដែលបានទិញថ្នាំពុលពីរោងចក្រដែលមានមូលដ្ឋាននៅសង្កាត់ Lat Krabang ទីក្រុងបាងកក ខណៈសារធាតុ Cyanide ត្រូវបានគេរាយការណ៍ថា មកពីក្រុមដូចគ្នានឹងឃាតក Sararat ឬ Am ដែលបានសម្លាប់មនុស្សកក្រើកប្រទេសថៃកន្លងមក។
ទោះយ៉ាងណាក៏ដោយ តារាស្រី Ice preechaya បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីសប្ដាហ៍មុនថា នាងបានទិញ Cyanide មួយដបតាមអ៊ីនធឺណិត ដើម្បីសម្លាប់សត្វល្មូនផ្សេងៗនៅក្នុងប្រឡាយក្បែរផ្ទះ ព្រោះខ្លាចពួកវាធ្វើបាបឆ្កែរបស់នាងប៉ុណ្ណោះ ។ តារាស្រីរូបនេះក៏បានអះអាងទៀតថា នាងមិនទាន់បានប្រើសារធាតុនោះទេ។
លោកប៉ូលិស Surachate បានបន្តថា អ្នកស៊ើបអង្កេតមិនបានរកឃើញភស្តុតាងដែលបង្ហាញថា តារាស្រីល្មើសច្បាប់ណាមួយឡើយ។ លោកបានបន្ថែមថា បរិមាណសារធាតុដែលនាងបានទិញមានចំនួនតិច ប៉ុន្តែមន្ត្រីជំនាញត្រូវសាកសួរពីមូលហេតុទិញ និងមកពីណា តាមតម្រូវការរបស់ច្បាប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Ice ត្រូវគេភ្ជាប់រឿងអ្នកគ្រប់គ្រងដែលស្លាប់ ក្រោយទិញថ្នាំពុល Cyanide ពីប្រភពតែមួយដូចជនសង្ស័យ
ចុចអាន៖Pancakes ទើបដាច់ចិត្តទម្លាយរូបភាពវះកាត់កែសម្ផស្សលើកដំបូងក្នុងជីវិត
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ