ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា សួរសុខទុក្ខយុវជនស្ម័គ្រចិត្តរងរបួសព្រោះការប្រជ្រៀតទស្សនាបាល់ទាត់
នៅរសៀលថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញសួរសុខទុក្ខដល់យុវជនស្ម័គ្រចិត្ត រៀបចំសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ រងរបួសក្នុងពេលបំពេញភារកិច្ច ដោយសារទស្សនិកជនដណ្តើមគ្នាប្រជ្រៀតចូលទស្សនាដោយផ្ទាល់ ក្នុងការប្រកួតកីឡាបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមមីយ៉ាន់ម៉ា។

នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា៖ “យុវជនស្ម័គ្រចិត្តដែលរងរបួសនោះ មានម្នាក់មកពីខេត្តសៀមរាប ម្នាក់មកពីខេត្តបាត់ដំបង ម្នាក់មកពីខេត្តពោធិ៍សាត់ និងស្រីម្នាក់ជាអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ភពក្រុង។ ខ្ញុំ និងកូនប្រុសបានទៅសួរសុខទុក្ខ និងផ្តល់ថវិកាបន្តិចបន្ទួចសម្រាប់សម្រួលប្រើប្រាស់ទិញចំណីអាហារ ឬប្រើប្រាស់តាមតម្រូវការផ្សេងៗទៀតរបស់អ្នកជំងឺ”។

គួរបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ ជាការប្រកួតបាត់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា និងមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយមានមហាជនជាច្រើនបានប្រជ្រៀតចូលទស្សនាការប្រកួតនេះ។ ចំពោះលទ្ធផលប្រកួត គឺ ក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា បានទាត់បាល់បញ្ចូលទីកម្ពុជា ២ ដល់ ០។

ភ្លាមៗនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសលាលែងពីតំណែង ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមការសន្យា។ ប៉ុន្តែមុននេះបន្តិច តាមរយៈសារជាសំឡេង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសើរនូវការដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពីសំណាក់លោកនាយឧត្ដមសេនីយ៍ សៅ សុខា និងបានអំពាវនាវឱ្យលោកបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត