ព័ត៌មានជាតិ
ផ្ទះពលរដ្ឋ ៦១ ខ្នង នៅស្រុកភ្នំព្រឹក រងការបំផ្លិចបំផ្លាញដោយខ្យល់កន្ត្រាក់
គ្រោះធម្មជាតិនៅតែបន្តយាយីមកលើខេត្តបាត់ដំបងឥតឈប់ឈរ ដែលជាក់ស្ដែងលំនៅឋានចំនួន ៦១ ខ្នង ត្រូវបានបំផ្លាញដោយសារខ្យល់កន្ត្រាក់តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។
ករណីគ្រោះធម្មជាតិនេះបានកើតឡើងកាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ២ និង ១០ នាទីរសៀល ចំណុចភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណៈមេឃកំពុងភ្លៀងធ្លាក់ខ្លាំង។
យោងតាមរបាយការណ៍របស់អាជ្ញាធរបានបញ្ជាក់ថា ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់នេះ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបទាំងអស់ចំនួន ៦១ ខ្នងផ្ទះ។ ក្នុងនោះផ្ទះដែលខូចខាតទាំងស្រុងចំនួន ៥ ខ្នងផ្ទះ និងរោងចំនួន ២ រោង និងតូបលក់អីវ៉ាន់ចំនួន ១ តូប។
របាយការណ៍បានបន្ថែមថា នៅគ្រប់ចំណុចដែលខ្យល់កន្ត្រាក់បានបំផ្លាញ មិនមានការប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ