ព័ត៌មានអន្ដរជាតិ
ត្រឹម១២៨ថ្ងៃនៃឆ្នាំ២០២៣ អាមេរិក មានការបាញ់ប្រហារសម្លាប់រង្គាល២០១លើក ស្លាប់មនុស្សជាង ១៤០០០នាក់
អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានអះអាងក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទទី៨ខែឧសភាថា សហរដ្ឋអាមេរិក មានការបាញ់ប្រហារសម្លាប់រង្គាលចំនួន២០១លើក ក្នុងរយៈពេល១២៨ថ្ងៃដំបូងនៃឆ្នាំ២០២៣នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/05/image-366-1024x683.png)
ការសម្លាប់រង្គាលកាលពីថ្ងៃសៅរ៍ នៅឯផ្សារទំនើបមួយក្នុងទីក្រុង Allen នៃរដ្ឋតិចសាស់ ដែលបានបណ្តាលឲ្យមនុស្ស ៨ នាក់ស្លាប់ និង ៧នាក់រងរបួស ត្រូវបានគេបញ្ជាក់ថា ជាការបាញ់ប្រហារសម្លាប់រង្គាលលើកទី២០១ក្នុងឆ្នាំនេះ។
លោកស្រី Jean-Pierre និយាយថា “ការប៉ាន់ប្រមាណដែលអាចជឿទុកចិត្តបាន បង្ហាញថា មនុស្សជាង១៤០០០នាក់បានស្លាប់ក្នុងឆ្នាំនេះ ដោយសារអំពើហិង្សាកាំភ្លើង។ នេះគឺជាវិបត្តិមួយ វាគឺជាវិបត្តិមួយដែលសមាជិកសភាគណបក្សសាធារណរដ្ឋ កំពុងបដិសេធដោះស្រាយ”។
ស្របពេលជាមួយគ្នានោះ លោកស្រីបានអំពាវនាវឲ្យសភា អនុម័តវិធានការគ្រប់គ្រងកាំភ្លើង ដែលពីមុនត្រូវបរាជ័យមិនទទួលបានការគាំទ្រផ្នែកនីតិបញ្ញត្តិពីគណបក្សទាំង២។
![](https://www.kampucheathmey.com/wp-content/uploads/2023/05/image-367.png)
ស្ថិតិនៃការបាញ់សម្លាប់រង្គាលរបស់លោកស្រី Jean-Pierre ហាក់ដូចជាយកប្រភពពី Gun Violence Archive ដែលជាក្រុមកំណត់ការបាញ់ប្រហារទ្រង់ទ្រាយធំ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើកញ្ចប់គ្រប់គ្រងកាំភ្លើង ឲ្យចូលទៅក្នុងច្បាប់កាលពីឆ្នាំមុន ដោយផ្តល់ហិរញ្ញប្បទានដល់រដ្ឋនីមួយៗនូវទឹកប្រាក់ចំនួន៧៥០លានដុល្លារដើម្បីពង្រឹងការត្រួតពិនិត្យសាវតារ និងហាមឃាត់អ្នកទិញកាំភ្លើង។
ទោះបីជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិថ្មីនេះ មិនមានឥទ្ធិពលខ្លាំងក្លា លើការកាត់បន្ថយអត្រានៃការបាញ់ប្រហារនៅសហរដ្ឋអាមេរិកទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ខ្មាន់កាំភ្លើង បាញ់ប្រហារនៅផ្សារទំនើបរដ្ឋតិចសាស់ សម្លាប់មនុស្សច្រើននាក់
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?