ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិនៅប្រទេស ជប៉ុន បង្ហាញថា ប្រជាជនវ័យក្មេងជិតពាក់កណ្ដាលកំពុងចង់សម្លាប់ខ្លួន
ការស្ទង់មតិធ្វើឡើងដោយមូលនិធិ Nippon មានមូលដ្ឋាននៅទីក្រុងតូក្យូបានរកឃើញថា ប្រជាជនជប៉ុនធ្លាក់ចុះចំនួន ៥៥៦,០០០ នាក់ក្នុងឆ្នាំ ២០២២ នៅសល់ត្រឹម ១២៤.៩ លាននាក់ប៉ុណ្ណោះ ទន្ទឹមនោះម្នាក់ក្នុងចំណោមមនុស្សពីរនាក់មានគំនិតចង់ធ្វើអត្តឃាតដែលជាតួលេខខ្ពស់គួរឲ្យកត់សម្គាល់ ។
យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុន ការធ្វើអត្តឃាតគឺជាមូលហេតុនាំមុខគេនៃការស្លាប់របស់ប្រជាជនវ័យក្មេងក្នុងឆ្នាំ ២០១៩, ២០២០, និង ២០២១ ។ ការស្ទង់មតិត្រូវបានធ្វើទៅលើមនុស្ស ១៤,៥៥៥ នាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំដល់ ២៩ ឆ្នាំ ជាលទ្ធផលបង្ហាញឲ្យឃើញថា ៤៤.៨ ភាគរយកំពុងចង់សម្លាប់ខ្លួនដោយសារវិបត្តិស្នេហា ការគំរាមកំហែង និងការព្រួយបារម្ភពីអនាគត ។
ក្នុងនោះយុវជនប្រហែល ៤០ ភាគរយ បានប៉ុនប៉ងធ្វើអត្តឃាត ឬរៀបចំផែនការសម្លាប់ខ្លួនជិតបានសម្រេចទៅហើយ ។ ការស្ទង់មតិបានរកឃើញទៀតថា “ការប៉ះទង្គិចផ្លូវចិត្តពីការរំលោភផ្លូវភេទ និងការសម្លុត ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កជាគំនិតសម្លាប់ខ្លួន” ។
ជាមួយគ្នានេះ ទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ប្រជាជនជប៉ុនអាយុចាប់ពី ១៤ ឆ្នាំឡើងទៅធ្លាក់ចុះក្នុងរយៈពេល ៤២ ឆ្នាំជាប់គ្នាដល់កម្រិតទាបបំផុតគឺ ១៤.៣៥ លាននាក់គិតត្រឹមថ្ងៃទី០១ ខែមេសា និង ៣ សែននាក់កាលពីឆ្នាំមុន ។
សូម្បីក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនងក៏បានឲ្យដឹងថាខេត្តទាំង ៤៧ របស់ប្រទេសជប៉ុន លើកលែងតែទីក្រុងតូក្យូមួយកំពុងធ្លាក់ចុះចំនួនអ្នករស់គួរឲ្យបារម្ភផងដែរ ៕
ចុចអាន ៖ ៤៧ ឆ្នាំទៀត ប្រជាជន ជប៉ុន នឹងធ្លាក់ចុះច្រើនជាង ៣០ ភាគរយ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់