ព័ត៌មានជាតិ
មកដឹងលទ្ធផលសាងសង់ មន្ទីរពេទ្យធំជាងគេ របស់កម្ពុជា មន្ទីរពេទ្យ តេជោសន្តិភាព
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ជាមន្ទីរពេទ្យធំជាងគេ សាងសង់លើផ្ទៃដីទំហំជិត ៨ ហិកតា ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅចុងខែឧសភា ឆ្នាំ២០២៣នេះ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបាន ៩០%។
នៅក្នុងកាសដឹកនាំគណៈប្រតិភូសុខាភិបាល ចុះពិនិត្យពីវឌ្ឍនភាពរបស់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នាថ្ងៃទី៩ ខែឧសភានេះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានប្រសាសន៍ថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ សម្រេចបានប្រមាណ ៨៥-៩០% គ្រោងនឹងបញ្ចប់ការជាស្ថាពរនៅចុងខែឧសភា ឆ្នាំ២០២៣ និងត្រៀមបើកសម្ពោធជាផ្លូវការនៅចុង ខែមិថុនាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានណែនាំដល់ក្រុមការងារទាំងអស់ខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យការងារសាងសង់នេះទទួលបានជោគជ័យតាមគ្រោងទុកនៅចុងខែឧសភានេះ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ព្រោះតាមការវាយតម្លៃ ការសាងសង់បានប្រហែលជា ៨៥ ទៅ៩០% នៅតែការងារបន្ទាប់បន្សំប្រហែលជា ១០-១៥% ប៉ុណ្ណោះ។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ មានប្រសាសន៍បន្តថា ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្ដិការណ៍កីឡាស៊ីហ្គេម មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានពិនិត្យពិគ្រោះ និងព្យាបាលសុខភាព ជូនកីឡាករ កីឡាការិនី ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ រួមទាំងប្រជាពលរដ្ឋមកពីតាមបណ្ដាលខេត្ដ ដែលមកទស្សនានូវព្រឹត្ដិការណ៍កីឡាស៊ីហ្គេមផងដែរ។
គួរបញ្ជាក់ថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ អគារសម្រាកព្យាបាលកម្រិតធ្ងន់ អគារសម្រាកព្យាបាលកម្រិតស្រាល និងអគារបច្ចេកទេសដោយមានគ្រែសម្រាប់ដាក់អ្នកជំងឺប្រមាណ ១ម៉ឺនគ្រែ។ លើសពីនេះ មន្ទីរពេទ្យ មានចំណតរថយន្តធំទូលាយ សួនច្បារ សួនបៃតង អគារផ្គត់ផ្គង់ និងព័ត៌មានព្រម ទាំងអគារស្នាក់នៅសម្រាប់បុគ្គលិកផងដែរ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក