Connect with us

សុខភាព

ផ្លែឈើ ៤ ប្រភេទ ជួយឱ្យតម្រងនោមមានសុខភាពល្អ និងស្បែកស្អាត

បានផុស

នៅ

តម្រងនោមមានសារៈសំខាន់ណាស់ចំពោះរាងកាយ ជួយច្រោះឈាមដើម្បីយកកាកសំណល់និងជាតិទឹកលើសចេញពីរាងកាយ ដូច្នេះហើយ ក្រៅពីការហាត់ប្រាណដើម្បីរក្សាសុខភាពយើងត្រូវយកចិត្តទុកដាក់លើរបបអាហារល្អសម្រាប់តម្រងនោម ។

ខាងក្រោមនេះគឺជាផ្លែឈើ៤ប្រភេទ ជួយឱ្យតម្រងនោមមានសុខភាពល្អ និងស្បែកស្អាត ៖

១. ផ្លែប៉ោម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទទួលទានផ្លែប៉ោមច្រើនអាចការពារជំងឺពុកឆ្អឹងយ៉ាងមានប្រសិទ្ធភាព ហើយតាមការសិក្សាបាន រកឃើញថា ផ្លែប៉ោមមានផ្ទុកសារធាតុ boron ខ្ពស់ដែលអាចបង្កើនកម្រិតអរម៉ូនអ៊ឹស្ត្រូសែនក្នុងឈាម និងជំរុញការសំយោគនៃសមាសធាតុមានប្រយោជន៍ជាច្រើនទៀត។ សារធាតុទាំង នេះមានសារៈសំខាន់សម្រាប់ការពារការបាត់បង់ជាតិកាល់ស្យូម ។

ទន្ទឹមនឹងនេះ ផ្លែប៉ោមក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សមាសធាតុប្រឆាំងនឹងការរលាកជាដើមនិងធ្វើអោយមុខងារតម្រងនោមប្រសើរឡើង។ សារធាតុ Pectin ដែលមាននៅក្នុងផ្លែប៉ោមក៏ជួយកាត់បន្ថយហានិភ័យនៃការខូច ខាតក្រលៀនក្នុងរយៈពេលខ្លីផងដែរ ។

២. ផ្លែ Cherry

នេះគឺជាផ្លែ Cherry សម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីន អាចការពារក្រលៀនជាពិសេសសម្រាប់ស្ត្រីដែលស្រលាញ់ភាពស្រស់ស្អាត។ យោងតាមការស្រាវជ្រាវ ស្ត្រីដែលទទួលទានផ្លែ Cherry ជាប្រចាំមានមុខរលោងមិនសូវមានអុចខ្មៅ និងធ្វើឲ្យស្បែកស ក៏ដូចជាមានសុខភាពល្អ ក៏ដូចជាក្មេងជាងវ័យ ។

៣. ផ្លែទំពាំងបាយជូ

ទំពាំងបាយជូជួយដុតបំផ្លាញជាតិខ្លាញ់ ព្រោះវាមានផ្ទុកសារធាតុ Resveratrol ដែលមានប្រសិទ្ធភាពដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងល្អ។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យហ្សកហ្ស៊ីក្នុងសហរដ្ឋ អាមេរិកបានរកឃើញថាសារធាតុ Resveratrol អាចបំបែកកោសិកាខ្លាញ់លឿនជាងធម្មតា ២.៤៦ ដង។ វាក៏ជាសមាសធាតុប្រឆាំងនឹងការរលាក និងការពារតម្រងនោមពីការខូចខាតផងដែរ ។

៤. ផ្លែប៉ែស

ផ្លែប៉ែសសម្បូរទៅដោយជាតិស្ករ អាស៊ីតផ្លែឈើ ជាតិសរសៃកាល់ស្យូម ផូស្វ័រ ជាតិដែក វីតាមីន C ប្រូតេអ៊ីន ខ្លាញ់ pectin និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ ផ្លែប៉េសមិនត្រឹមតែមានប្រសិទ្ធភាពចិញ្ចឹម រាងកាយមនុស្សប៉ុណ្ណោះទេ ថែមទាំងមានតម្លៃជាឱសថផងដែរ ល្អសម្រាប់តម្រងនោម ៕

ប្រែសម្រួល៖នាងតូច

ប្រភព៖laodong

ចុចអាន៖វិធីសាស្ត្រងាយៗ ដើម្បីកម្ចាត់ស្បែកខ្មៅស្រអាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២៤ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បាងកក បង្ខំចិត្តបិទសាលារៀនដល់ទៅជាង ៣៥០កន្លែង ព្រោះខ្យល់ពុល កាន់តែធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេ​ណាតូ៖ បើ​សមាជិក​នៅ​តែ​កំណត់ ២% លើ​វិស័យ​ការពារ ណាតូ​នឹង​មិន​អាច​ការពារខ្លួន​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម