Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានសងសឹក EU បើហ៊ានដាក់ទណ្ឌកម្មលើក្រុមហ៊ុនរបស់ខ្លួន

បានផុស

នៅ

ក្រសួងការបរទេសចិនកាលពីថ្ងៃអង្គារ ព្រមានបកសងសឹកមកកាន់សហភាពអឺរ៉ុប (EU) វិញ បើសិនជាហ៊ានដាក់ទណ្ឌកម្មលើក្រុមហ៊ុន​​ទាំង ៧ របស់ខ្លួនដែល​រកស៊ីជាមួយរុស្ស៊ី ។

លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអាល្លឺម៉ង់នៅទីក្រុងប៊ែរឡាំង រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បានច្រានចោលរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលអះអាងថា ក្រុមហ៊ុន​ចិន​បាន​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ដល់​រុស្ស៊ី ។

ចំពោះការដាក់ទណ្ឌកម្មវិញ លោកបញ្ជាក់ថា ចិនប្រឆាំងដាច់ខាតលើក្រុមប្រទេសណាប្រើច្បាប់របស់ខ្លួនតែម្ខាង ហើយព្យាយាមដាក់ទណ្ឌកម្មលើចិន ។

មន្ត្រីការបរទេសរូបនេះបន្តថា ចិនមិនទាន់បានចែកចាយអាវុធណាមួយដល់រុស្សីឡើយ ហើយចិនបានតាមដានយ៉ាងយកចិត្តទុកដាក់លើក្រុមហ៊ុនផ្សេងៗ​ដែលជួញដូរទំនិញជាមួយរុស្ស៊ី ។ បន្ថែមពីនេះ ការសហការជួញដូរ​របស់ក្រុមហ៊ុន គឺមានសភាពដូចធម្មតា ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ សហភាពអឺរ៉ុប (EU) គ្រោងនឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនចំនួន ៧ ដែលបានធ្វើពាណិជកម្មជាមួយរុស្ស៊ី បន្ទាប់ពីក្រុមហ៊ុនទាំងនោះត្រូវបានចោទ​ពីបទជួញដូរ​ទំនិញ​ដែលគាំទ្រដល់ការផលិត​អាវុធដល់ទីក្រុងមូស្គូ ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖ Anadolu

ចុចអាន ៖ EU គ្រោងដាក់ទណ្ឌកម្មលើក្រុមហ៊ុន ចិន ដែលជួញដូរទំនិញពាក់ព័ន្ធការ​ផលិតអាវុធទៅឲ្យ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម