Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ឈរលំដាប់ទី ៣ ជាប្រទេសនាំចេញបន្ទះឈីបច្រើនជាងគេទៅ អាមេរិក

បានផុស

នៅ

វៀតណាមស្ថិតនៅលំដាប់ទី ៣ ជាប្រទេសនាំចេញបន្ទះឈីប​ច្រើនបំផុតទៅកាន់សហរដ្ឋអាមេរិក ខណៈ​តៃវ៉ាន់ និងម៉ាឡេស៊ីស្ថិតនៅលំដាប់លេខ ២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសវៀតណាមមានចំនួន ១០ ភាគរយនៃការនាំចេញបន្ទះឈីប semiconductor ទៅកាន់អាមេរិកក្នុងរយៈពេល ១២ ខែគិតត្រឹមខែកុម្ភៈ ខណៈចំណូលនាំចេញនេះកើនឡើងដល់ជាង ៧៥ ភាគរយ ដោយស្មើនឹង ៥៦២.៥ លានដុល្លារអាមេរិក ។

ទន្ទឹមនេះ អ្នកជំនាញជឿជាក់ថា វៀតណាមមានសក្ដានុពលក្នុងការក្លាយជាមជ្ឈមណ្ឌលសកលនៃការផលិតបន្ទះឈីប ប្រសិនបើវៀតណាមអាចប្រើប្រាស់គុណភាពរបស់ខ្លួន និងអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ និងការលើកទឹកចិត្តប្រកបដោយប្រសិទ្ធភាពសម្រាប់វិស័យនេះ ។

គួរបញ្ជាក់ថា គ្រាន់តែនៅក្នុងខែកុម្ភៈ ការបញ្ជាទិញបន្ទះឈីប semiconductor ទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងដល់ ៤.៨៦ ពាន់លានដុល្លារ ដោយកើនឡើង ១៧ ភាគរយ បើធៀបនឹងឆ្នាំមុន ហើយក្នុងចំណោមនោះ បន្ទះឈីបដែលផលិតនៅអាស៊ីមានចំនួន ៨៣ ភាគរយ ៕

ប្រែសម្រួល ៖​ នាង រតនៈ

ប្រភព ៖ VN Express

ចុចអាន ៖ មកដឹងប្រាក់ខែពលករ ឡាវ នៅកូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១១ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១១ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១២ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម