ព័ត៌មានជាតិ
កីឡាការិនីវ៉ូវីណាមកម្ពុជា ២រូបទទួលបានមេដាយច្រើនជាងគេ
សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ ក្រុមអត្តពលិកវ៉ូវីណាមកម្ពុជា ឈរចំណាត់ថ្នាក់លេខ១ ក្នុងតារាងមេដាយមាស បន្ទាប់ពីឈ្នះមេដាយមាស១០គ្រឿង ប្រាក់៨គ្រឿង និងសំរឹទ្ធ៩គ្រឿង។ ក្រោមការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីជាច្រើនរូប។ ហើយបើគិតតែ ក្នុងចំណោមកីឡាការិនីកីឡាវ៉ូវីណាមជម្រើសជាតិ កម្ពុជាទាំងអស់ កីឡាការិនី២រូប គឺកីឡាការនី ពៅ សុខា និងកីឡាការិនី ប៉ោ ឆរស្មី ដែលឈ្នះបានមេដាយច្រើនជាងគេ បូករួមទាំងការប្រកួតជាក្រុម និងម្នាក់ឯង។
សូមជម្រាបថា កីឡាការិនីកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា ពៅ សុខា បានឈ្នះមេដាយចំនួន ៥ ក្នុងនោះរួមមានមេដាយមាសចំនួន៣ មេដាយប្រាក់ចំនួន១ និងមេដាយសំរិទ្ធចំនួន១ ។ ក្នុងចំណោមមេដាយមាស ដែលកីឡាការិនីរូបនេះទទួលបាន គឺរួមមាន៖
– មេដាយមាស ១គ្រឿង បានទៅលើវិញ្ញាសា មេគុនដាវនារី ៥នាក់។
– មេដាយមាស ១គ្រឿង បានទៅលើវិញ្ញាសា បុរស៤នាក់ នារី៣នាក់។
– មេដាយមាស ១គ្រឿង បានទៅលើវិញ្ញាសា សម្តែងស្នៀតការពារខ្លួន ប្រើដាវជាគូ រួមជាមួយកីឡាការិនី សឿ ច័ន្ទលក្ខណា។
– មេដាយសំរឹទ្ធ ១គ្រឿង បានទៅលើវិញ្ញាសាសម្ដែងមេគុណចម្រុះ រួមជាមួយនឹងកីឡាការិនី សុខ នីដានុត និងមេដាយប្រាក់ ១គ្រឿង បានទៅលើវិញ្ញាសាសម្ដែងមេគុនដាវ ផ្នែកនារី។

ចំណែកឯកីឡាការិនីកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជាមួយរូបទៀត ប៉ាល់ ឆរស្មី គឺបានឈ្នះមេដាយមាសចំនួន៤ សំរឹទ្ធចំនួន១ និងមេដាយប្រាក់ចំនួន១ ។ ក្នុងចំណោមមេដាយដែលកីឡាការិនីរូបនេះទទួលបាន ក្នុងការប្រកួតកីឡាវ៉ូរីណាម រួមមាន៖
– មេដាយមាស ១គ្រឿង បានទៅលើវិញ្ញាសាសម្តែងមេគុនកាំបិតធំ។
– មេដាយមាស ១គ្រឿង បានទៅវិញ្ញាសា មេគុនក្រុមដាវនារី ដែលក្នុងនោះមានការចូលរួមដោយកីឡាការិនី ពៅ សុខា, កីឡាការិនី សឿរ ច័ន្ទលក្ខិណា, កីឡាការិនី សុខ នីដានុត និងកីឡាការិនី សុខ សុភី។
– មេដាយមាស ១គ្រឿង បានទៅលើវិញ្ញាសា សម្តែងកូនកាំបិតខ្លី ។
– មេដាយមាស ១គ្រឿង បានទៅលើវិញ្ញាសា សម្ដែងកាំបិតនារី ឯកត្តជន។
– មេដាយសំរឹទ្ធ ១គ្រឿង បានទៅលើវិញ្ញាសា សម្ដែងការពារខ្លួនបុរសម្នាក់ នារីម្នាក់ មានអាវុធ និងទទួលបានមេដាយប្រាក់ លើវិញ្ញាសា ស្នៀតការពារខ្លួន នារីម្នាក់ បុរស៣នាក់ មានអាវុធ រួមជាមួយនឹងកីឡាករ ម៉េត សុភក្រ្តា, កីឡាករ ប្រាក់ សុវណ្ណនី និង កីឡាករជ្រិន ប៊ុនឡុង។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាវ៉ូវីណាម នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២នេះ គឺបានចប់សព្វគ្រប់អស់ហើយ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង