ព័ត៌មានអន្ដរជាតិ
ស្ត្រី អាមេរិក ម្នាក់ ទិញផ្ទះក្នុងក្ដីស្រមៃរស់នៅ បែរចំសំបុកពស់មួយយ៉ាងធំ
ស្រ្តីម្នាក់ឈ្មោះ Amber Hall អាយុ ៤២ ឆ្នាំមកពីរដ្ឋ Colorado ទើបតែទិញផ្ទះថ្មីក្នុងក្ដីស្រម៉ៃ ប៉ុន្តែបែរជួបរឿងដ៏រន្ធត់ ខណៈនាងកាយចំសំបុកសត្វពស់ច្រើនក្បាល សឹងមិនចង់ជឿថាវាស្ថិតក្នុងជញ្ជាំងដោយរបៀបណានោះទេ។
ស្ត្រីដដែលរូបនេះបានសម្រេចចិត្តទិញផ្ទះមួយនៅ Centennial មានបន្ទប់គេង៤ បន្ទប់ទឹក ២ ដោយមិនដឹងថាមានសំបុកពស់លាក់នៅខាងក្នុងផ្ទះនោះទេ។ ប៉ុន្តែខណៈពេលដែលនាងកំពុងវេចខ្ចប់បាយ ស្រាប់តែឆ្កែរបស់នាងដើរសំដៅទៅកន្លែងដាក់រថយន្តដូចជាឃើញអ្វីមួយ។

ស្រ្តីរូបនេះបន្តទៀតថា”ខ្ញុំបានមកមើលអ្វីដែលឆ្កែកំពុងមើល។ ខ្ញុំគិតថាវាមើលទៅដូចជាសត្វពីងពាងឬអ្វីមួយ មានរន្ធតូចពីរនៅទីនោះ ហើយខ្ញុំបានឃើញសត្វពស់លូនឡើងចេញពីជញ្ជាំង ទើបធ្វើឲ្យខ្ញុំភ័យស្លន់ស្លោយ៉ាងខ្លាំង”។
ត្បិតថា ពស់ដែលរកឃើញជាប្រភេទគ្មានពិសក៏ដោយ។ ប៉ុន្តែនាងក៏និយាយថាវានៅតែអាចវាយប្រហារ និងខាំមនុស្ស ដែលជួនកាលអាចបណ្តាលឲ្យមានប្រតិកម្មអាឡ័កស៊ី។
ម្ចាស់ផ្ទះដ៏សំណាងអាក្រក់រូបនេះបាននិយាយទៀតថា នាងបានចំណាយពេលពេញមួយជីវិតរបស់នាងដើម្បីសន្សំដើម្បីទិញផ្ទះដំបូងក្នុងក្ដីស្រមៃ ហើយឥឡូវនេះនាងនិងគ្រួសារមិនអាចរីករាយនឹងវាបានទេ ហើយថែមទាំងភ័យខ្លាចក្នុងការប្រើបន្ទប់ទឹក ព្រោះខ្លាចសត្វពស់លេចឡើងពីបង្គន់ផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖New York Post
ចុចអាន៖មនុស្ស ២០ នាក់ រងរបួសធ្ងន់ ក្រោយបាក់ទោងវិលក្នុងសួនកម្សាន្តនៅ រុស្ស៊ី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ