ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារដល់កីឡាការិនី ប៊ូ សំណាង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រកាសឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារដល់កីឡាការិនី ប៊ូ សំណាង ដែលរត់ក្រោមដំណក់ទឹកភ្លៀរហូតដល់ទីបញ្ចប់ ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។

តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅរសៀលថ្ងៃទី ១០ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា បើទោះបីជាសម្ដេច បាននិងកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី តែសម្ដេចក៏នៅបន្តតាមដានការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នៅកម្ពុជាដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា «រឿងដែលគួរឲ្យចាប់អារម្មណ៍ គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ»។ ដូច្នេះ ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រកាសជួយឧបត្ថម្ភថវិកា ១ម៉ឺដុល្លារដល់កីឡាការិនី ប៊ូ សំណាង។ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យលោក សេង ទៀង យកថវិកាជូនកីឡាការិនី ប៊ូ សំណាង ដោយផ្ទាល់ដៃ។

កាលពីព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងសប្បុរសជនមួយចំនួន បានឧបត្ថម្ភថវិកាដល់កីឡាការិនី ប៊ូ សំណាង សម្រាប់ជាការលើកទឹកចិត្តសម្រាប់កីឡាការនីអត្តពលកម្មរូបនេះ ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមប្រកួតលើវិញ្ញាសារត់ បើទោះបីជាមិនទទួលបានលទ្ធផលល្អយ៉ាងណាក៏ដោយ។
សូមជម្រាបថា កីឡាការិនី ប៊ូ សំណាង បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលកីឡាការនីរូបនេះ ចូលរួមប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥,០០០ម៉ែត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលពេលនោះស្ថិតក្រោមដំណក់ទឹកភ្លៀង តែកីឡាការនី ប៊ូ សំណាង បានតស៊ូព្យាយាម ពុះពាររត់ដល់ទី ដោយមិនបោះបង់ការប្រកួតឡើយ។
កីឡាការិនីជម្រើសជាតិ ប៊ូ សំណាង ត្រូវបានប្រជាជនកម្ពុជា កោតសរសើរ និងមានមោទកភាពចំពោះភាពអំណត់ និងការតស៊ូរបស់កញ្ញាសម្រាប់ការប្រកួតនេះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ក្រោមមេឃភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈដែលដឹងថា ខ្លួនមិនទទួលបានមេដាយក៏ដោយ ក៏កីឡាការនី ប៊ូ សំណាង នៅតែតស៊ូរត់ដល់ទីបញ្ចប់ដែរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ