ជីវិតកម្សាន្ដ
លោក Nawat ដាក់ពាក្យប្ដឹងជំនួសអតីតបវរកញ្ញា Engfa រឿងគេបរិហាកេរ្តិ៍លើបណ្ដាញសង្គម
បន្ទាប់ពីអ្នកនិយមលេងអ៊ីនធឺណីតនាំគ្នាបញ្ចេញមតិរិះគន់ និងជេរប្រមាថ ដោយប្រើពាក្យមិនសមរម្យលើ Engfa តាមរយៈការផ្សាយផ្ទាល់មួយ លោក Nawat Isarakraisil ស្ថាបនិក Miss Grand Thailand សម្ដែងការមិនពេញចិត្ត ព្រមទាំងដាក់ពាក្យបណ្ដឹងជំនួសសាមីខ្លួន ដើម្បីចាត់វិធានការផ្លូវច្បាប់។
ថ្មីៗនេះ លោក Nawat បាននាំយកភស្តុតាងទៅរាយការណ៍ករណីរបស់ Engfa ដល់ប៉ុស្តិ៍ប៉ូលិស ដើម្បីប្ដឹងអ្នកបរិហារកេរ្តិ៍ទៅលើអតីតបវរកញ្ញារបស់ខ្លួនថា នាងជាស្ត្រីពេស្យា។ បន្ថែមពីលើពាក្យបណ្ដឹង លោកបានប្ដឹងទាមទារសងជំងឺចិត្តចំនួន ៣ម៉ឺនបាតផងដែរ។
លោក ណាវ៉ាត់ ផ្ដល់បទសម្ភាសន៍ថា លោកមិនសុខចិត្តនោះទេចំពោះទង្វើអសីលធម៌របស់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលហ៊ានជេរប្រមាថពាក្យអសុរោះ ខ្វះសុជីវធម៌ទៅលើ Engfa ស្របពេលដែលសាមីខ្លួនមិនទាន់ចេញមុខនិយាយអ្វីនៅឡើយ។
ពេលនេះនាយកដ្ឋានបច្ចេកវិទ្យាកំពុងស្រាវជ្រាវអត្តសញ្ញាណ និងទីតាំងជនបង្កនោះ ដើម្បីចេញដីកាមកសួរនាំ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Matt ជូនពរអតីតមិត្តប្រុស Songkran មានសុភមង្គលជាមួយអ្នកថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ