ជីវិតកម្សាន្ដ
ព្រាប សុវត្ថិ ចេញអាល់ប៊ុមដំបូងជាមួយ តន់ ចន្ទសីម៉ា ស្អែកនេះហើយ
ដូចការសង្ស័យមែន វត្តមានរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ក្នុងផលិតកម្មGalaxy navatra ច្បាស់ជាអ្នកគ្រប់គ្រងផលិតកម្ម នឹងរៀបចំឲ្យច្រៀងរួមគ្នា ជាមួយតារាចម្រៀងណាម្នាក់ ជាក់ជាមិនខាន ហើយក្នុងនោះ តន់ ចន្ទសីម៉ា គឺជាជម្រើសទី១។ ការទទឹងនោះនឹងចេញ លទ្ធផលថ្ងៃស្អែកនេះហើយ គឺពួកគេពិតជាចេញបទចម្រៀងរួមគ្នា នៅថ្ងៃស្អែកនេះតែម្ដង។
តាមការបង្ហើបពីប្រភពច្បាស់ការមួយ បទចម្រៀងដែលលោក ព្រាប សុវត្ថិ នឹង តន់ ចន្ទសីម៉ា មានចំណងជើងថា “កាត់ ឆុង” ជាបទបែបញាក់។ ប្រភពដដែលបានបន្តឲ្យដឹងថា ផលិតកម្ម Galaxy navatra បានថត MV ចប់រួចរាល់ថ្មីៗនេះ ហើយគ្រោងនឹងបង្ហោះលើឆាណែលយូធូប របស់ខ្លួន នៅថ្ងៃស្អែកនេះតែម្ដង។
ការចាប់ដៃគូគ្នានេះ មិនមែនជារឿងចៃដន្យនោះឡើយ លុះត្រាតែតារាចម្រៀងលំដាប់ដូចគ្នា ទើបជាដៃគូ លោក ព្រាប សុវត្ថិ។ តន់ ចន្ទសីម៉ាវិញ អាចចាត់ទុកថា ក៏ជាកំពូលតារាចម្រៀងវ័យក្មេងដែរ។ តាមទិន្នន័យរបស់ផលិតកម្ម Galaxy navatra បញ្ជាក់ចុងឆ្នាំនេះ តារាវ័យក្មេង តន់ ចន្ទសីម៉ា មានអ្នកទស្សនាដល់រហូតដល់ជាង៥០០លានដងក្នុងមួយឆ្នាំ ដោយសន្ទុះខ្លាំងមិនគួរជឿ វ៉ាដាច់គេទាំងអស់ ហេតុផលនេះហើយទើប តន់ ចន្ទសីម៉ា មានឱកាសត្រូវបានលោក ព្រាបសុវត្ថិ សម្រេចចិត្តចាប់ដៃគូបង្កើតអាល់ប៊ុមថ្មី។
បងប្អូនដឹងហើយថា ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងដែលខ្លាំង ដូចជាផ្កាយនាំសំណាង នៅ ពេលចាប់ដៃគូជាមួយនរណាម្នាក់ តែលេចធ្លោជានិច្ច តែតន់ ចន្ទសីម៉ាវិញ ក៏មិនណយដែរ ខ្លាំង រហូតគ្មានគូប្រៀបក្នុងឆ្នាំចុងក្រោយនេះ យើងត្រូវចាំមើលថា តើបទចម្រៀងរបស់អ្នកទាំងពីរ នៅអាល់ប៊ុមថ្មីនេះ មានអ្វីពិសេស៕
អត្ថបទ៖ស៊ុន ហួត
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?