Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ព្រមានថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា នឹងវាយប្រហារក្នុងពេលឆាប់ៗនេះ

បានផុស

នៅ

បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយ វាយប្រហារជិតទីក្រុងតូក្យូ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ខែឧសភា, ទីភ្នាក់ងារឧតុនិយមជប៉ុន បានជំរុញឲ្យប្រជាជននៅក្នុងតំបន់ដែលរងគ្រោះដោយការរញ្ជួយដី ត្រូវយកចិត្តទុកដាក់ឲ្យខ្លាំងមែនទែនចំពោះសកម្មភាពរញ្ជួយជាបន្តបន្ទាប់។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរញ្ជួយដីកម្រិត៥.២រ៉ិចទ័រ បានវាយប្រហារផ្នែកភាគខាងត្បូងនៃខេត្ត Chiba នៅម៉ោងប្រហែល៤:១៦នាទីព្រឹក។

មន្ត្រីមកពីនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់ និងក្រុងនិយាយថា មនុស្សបីនាក់នៅក្នុងខេត្ត Chiba និង Kanagawa បានរងរបួសស្រាល។

ទោះបីជាយ៉ាងណាក៏ដោយ សេវាកម្មរថភ្លើង រួមទាំងរថភ្លើងល្បឿនលឿន Tokaido Shinkansen នៅតែដំណើរការធម្មតា។

មន្ត្រីទីភ្នាក់ងារឧតុនិយម លោកស្រី Kamaya Noriko បាននិយាយថា មានហានិភ័យខ្លាំងក្លានៃការបាក់ផ្ទាំងថ្ម និងបំណាក់ដី នៅក្នុងតំបន់ដែលរងគ្រោះដោយការរញ្ជួយ។

(រូបថត៖ AFP)

ស្របពេលជាមួយគ្នានោះដែរ លោកស្រីបានព្រមានថា ការរញ្ជួយដីដែលមានកម្លាំងខ្លាំងលើសកម្រិត៥រ៉ិចទ័រ អាចវាយប្រហារនៅសប្តាហ៍ក្រោយ ក្នុងតំបន់នានាដែលធ្លាប់ជួបការរញ្ជួយធំៗពីមុន។

គួរបញ្ជាក់ថា ថ្វីបើការរញ្ជួយដីគឺជារឿងធម្មតានៅជប៉ុនក៏ដោយ ប៉ុន្តែប្រទេសនេះនៅតែដិតដាមដោយការចងចាំនៃគ្រោះរញ្ជួយដីដ៏ធំកម្រិត៩.០រ៉ិចទ័រនៅភាគឦសានក្នុងខែមីនាឆ្នាំ២០១១។

គ្រោះរញ្ជួយដីនោះ បានបង្កជារលកយក្សស៊ូណាមិ ដែលបណ្តាលឲ្យមនុស្សប្រហែល ១៨៥០០នាក់ស្លាប់ ឬបាត់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ មួយថ្ងៃ ជប៉ុន រញ្ជួយដីជាង ៥០លើក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ចរាចរណ៍២ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម