Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងប្រោសប្រទានព្រះរាជអំណោយដល់ប្រជាកសិករ៤៤០ គ្រួសារ នៅស្រុកបរិបូណ៌

បានផុស

នៅ

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សី ហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ សម្តេចទ្រង់សព្វព្រះរាជហឫទ័យស្ដេចយាងចុះសួរសុខទុក្ខ និងមានព្រះរាជអង្គអោងការសំណេះ​សំណាលជាមួយប្រជានុរាស្ត្ររបស់ព្រះអង្គ និងបានព្រះរាជប្រទាននូវព្រះរាជអំណោយដល់ប្រជាកសិករនៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ចំនួន៤៤០គ្រួសារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរស្រុកបរិបូរណ៌បានឲ្យដឹងថា ព្រះរាជអំណោយដ៏ថ្លៃថ្លាដែលព្រះមហាក្សត្រព្រះប្រទានដល់ប្រជានុរាស្ត្ររបស់ព្រះអង្គទាំង៤៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន១បាវ ស្មើនឹង៥០ គីឡូក្រាម ឃីត១កញ្ចប់​(មុង១,ភួយ១,ក្រម៉ា១,សារ៉ុង១, មីចំនួន២កេស,ត្រីខ ១យួរ ស្មើនឹង១០កំប៉ុង,ទឹកស៊ីអ៊ីវចំនួន ១យួរស្មើនឹង៦ដប, កន្ទេលចំនួន១ ទំហំ១.៧៥ មគុណ និង ១.៨០ម,ស្បែកជើងផ្ទាត់ចំនួន១គូរ និងថវិកាចំនួន២០ម៉ឺនរៀល។

នាឱកាសដ៏ថ្លៃថ្លានេះផងដែរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានសព្វព្រះរាជហឫទ័យ ព្រះប្រទានអាហារដល់កុមារា កុមារីជាច្រើនរយនាក់ ។ សម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសពហ្វព្រះរាជហឫទ័យយាងសួរសុខទុក្ខដល់កុមារ៉ា កុមារីដែលកំពុងទទួលទានអាហារដែលព្រះអង្គប្រទានរួចមក ព្រះអង្គក៏បានយាងសួរសុខទុក្ខដល់ប្រជានុរាស្ត្ររបស់ព្រះអង្គតាមលំនៅដ្ឋានមួយចំនួនក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ផងដែរ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ៦០ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម