Connect with us

ជីវិតកម្សាន្ដ

ហ្វាន ពីងពីង ធ្លាប់ពញ្ញាក់លោកខាងលិចតាមរយៈសំលៀកបំពាក់ថា ស្ត្រីអាស៊ីមានភាពរឹងមាំនិងទំនុកចិត្តដូចអឺរ៉ុប

បានផុស

នៅ

នៅក្នុងព្រឹត្តិការណ៍ភាពយន្តដ៏ល្បីល្បាញនៅទីក្រុង Cannes កាលឆ្នាំ២០១០ តារាសម្ដែងចិន ហ្វាន ពីងពីង បានជ្រើសរើសសំលៀកបំពាក់ដើរលើកម្រាលព្រំក្រហមដែលមិនត្រឹមតែជួយឲ្យ​លេចធ្លោ​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំង​បញ្ចូល​សារ​ដល់​លោក​ខាងលិច​អំពី​ស្ត្រី​អាស៊ី​យ៉ាងឆ្លាតវៃ​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលណោះនៅពេលចូលរួមក្នុងមហោស្រពភាពយន្ត Cannes ប្រចាំឆ្នាំលើកទី ៦៣ ហ្វាន​ ពីងពីង បានធ្វើឲ្យអ្នក​សារព័ត៌មានចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលនាង​បាន​ស្លៀក​រ៉ូប​សូត្រ​ពណ៌លឿង​បិទ​ស្មា ​ដែលបំផុសគំនិតដោយអាវនាគ​របស់​ស្តេចចិន។ រាងកាយ​ទាំងមូល​ត្រូវបានប៉ាក់​ដោយគំនូរនាគ​ដ៏​ឆើតឆាយ រួមផ្សំជាមួយ​នឹង​ចុង​កន្ទុយ​រ៉ូប​រចនា​ជា​រលក​សមុទ្រ​ដ៏​អស្ចារ្យ ធ្វើឲ្យ​រូបរាង​ទាំង​មូល​នៃ​ភាព​ស្រស់ស្អាត​មាន​ថាមពល​ខ្លាំង ​នៅ​លើ​កម្រាល​ព្រំ​ក្រហម​។

វាក៏ត្រូវបានគេដឹងថាជាសំលៀកបំពាក់​ចិន​ដ៏ក្លាហានដែលបានធ្វើឲ្យ​កក្រើកលើកម្រាលព្រំក្រហម​ទីក្រុង Cannes ក្នុងឆ្នាំនោះ រចនាឡើងដោយអ្នករចនាជនជាតិចិន Laurence Hsu ។ បំណែកនោះមានឈ្មោះថា Dong fang xiang yun មានន័យ​ថា ពពកដ៏រុងរឿងនៃបូព៌ា​ ខណៈឈុតមួយនេះបានយកសិប្បករចំនួន៣០ នាក់មកដេរប៉ាក់ជា​បន្តបន្ទាប់​សម្រាប់រយៈពេល ១១ ថ្ងៃដើម្បី​បញ្ចប់ជាស្ថាពរ។

នាពេលនោះ អ្នក​សារព័ត៌មានបានសួរនាងថា ហេតុអ្វីបានជាជ្រើសរើស​សំលៀកបំពាក់​ដ៏​ពិសេសនេះនៅលើ​កម្រាល​ព្រំក្រហម តារាចិន​រូបនេះ​ក៏បាន​និយាយអំពី​អត្ថន័យ​នៃ​ការរចនានេះថា “ជនបរទេសមាន​ទស្សនៈ​ថា ​ស្ត្រី​អាស៊ី​ខ្សោយ​ខ្លាំង​ណាស់ ខ្ញុំគ្រាន់​តែ​ចង់​បង្ហាញ​ពួកគេ​តែ​ប៉ុណ្ណោះ។ ខ្ញុំឃើញ​ថា​ស្ត្រី​អាស៊ី មាន​ភាព​រឹង​មាំ និង​មាន​ទំនុក​ចិត្ត​ដូច​ស្ត្រី​អឺរ៉ុប ឬ​បុរស​ណា​ក៏​ដោយ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ជ្រើស​រើស​សំលៀកបំពាក់​នេះ”។

ភ្លាមៗ​ក្រោយ​ព្រឹត្តិការណ៍​មិនបានប៉ុន្មាន រូបភាព​របស់នាងបាន​សាយភាយ​ពេញ​កាសែត។ មនុស្សជាច្រើនបានសរសើរនាងចំពោះការបញ្ចូលនិមិត្តសញ្ញាវប្បធម៌ជាច្រើនជំនាន់របស់ប្រទេសចិន​នៅបរទេស​យ៉ាង​ប៉ិនប្រសប់ ប៉ុន្តែអ្នកខ្លះក៏បានបញ្ចេញមតិថា តារាស្រីរូបនេះ មាន​មហិច្ឆតា​ខ្លាំងពេក។ យ៉ាង​ណា​មិញ ហ្វាន ពីពីង នៅ​តែ​ឆ្លើយ​តប​យ៉ាង​ស្ងប់​ស្ងាត់​ថា “ខ្ញុំ​ជា​មនុស្ស​សាមញ្ញ ខ្ញុំ​គ្រាន់​តែ​ចង់​បញ្ជាក់​ថា ខ្ញុំ​ជា​តារា​សម្ដែង​មក​ពី​ប្រទេស​ចិន”។

ទោះយ៉ាងណាក៏ដោយ នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ដែល ពីង ពីង បាន​នាំ​យក​ឈ្មោះ​របស់​នាង​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជា​ផ្លូវ​ការ និង​ចូល​ទៅ​ក្នុង​ពិភព​ម៉ូដ​លោក​ខាង​លិច។ ដោយសារតែតាំងពីឆ្នាំ ២០១០ មក សម្រស់​បានលេចមុខជាប្រចាំក្នុងបញ្ជីតារាស្រីដែល​ស្លៀក​ពាក់ស្អាតជាងគេ​លើ​ពិភពលោក ដែលត្រូវបានបោះឆ្នោតដោយគេហទំព័រអន្តរជាតិដូចជា Vanity Fair, E!Online ហើយ​ចាប់តាំងពី​ពេលនោះមក ចំណងជើង “មហាក្សត្រី” កម្រាល​ព្រំក្រហម​ក៏កើត​ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហ្វាន ពីងពីង បង្ហាញមុខម្តងទៀត នៅឯមហោស្រពភាពយន្តទីក្រុងប៊ែកឡាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣០ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣១ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៨ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម