ព័ត៌មានជាតិ
មកដឹងឱ្យច្បាស់ថា តើអ្វីទៅជាកម្មសិទ្ធិបញ្ញា?
មនុស្សមួយចំនួនបានដឹងរួចមកហើយអំពីកម្មសិទ្ធិបញ្ញាជាអ្វី? ហើយមានប៉ុន្មានប្រភេទ?។ ប៉ុន្តែ ក៏មានមនុស្សមួយចំនួនទៀត អាចនៅមិនទាន់បានដឹងច្បាស់អំពីកម្មសិទ្ធបញ្ញា ការប្រើប្រាស់ ឬ ខ្លឹមសាររបស់វាច្បាស់នៅឡើយទេ។ តើអ្វីទៅជាកម្មសិទ្ធិបញ្ញា? ហើយមានប៉ុន្មានប្រភេទ? និងថា ត្រូវធ្វើយ៉ាងណាទើបអាចការពារកម្មសិទ្ធិបញ្ញារបស់ខ្លួនបានល្អ?
បើតាមនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម គឺថា កម្មសិទ្ធិបញ្ញា (Intellectual Property-IP) គឺសំដៅទៅលើការបង្កើតគំនិតដោយគំនិតបញ្ញា ដូចជា តក្កកម្ម ស្នាដៃអក្សរសាស្ត្រ និងសិល្បៈ និមិត្តសញ្ញា រូបភាព និងគំនូរ ដែលត្រូវបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម។ កម្មសិទ្ធិបញ្ញា ត្រូវបានបែងចែកជាបីប្រភេទគឺ កម្មសិទ្ធិឧស្សាហកម្ម សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ កម្មសិទ្ធឧស្សាហកម្មមានដូចជា ប្រកាសនីយបត្រតក្កកម្ម ម៉ាក គំនូរឧស្សាហកម្ម និងម៉ាកសម្គាល់ភូមិសាស្ត្រ។ល។ រីឯ សិទ្ធិអ្នកនិពន្ធរួមមាន ស្នាដៃអក្សរសាស្ត្រ និងសិល្បៈទាំងឡាយ មានដូចជារឿងប្រលោមលោក កំណាព្យ ល្ខោន ភាពយន្ត ស្នាដៃតន្រ្តី គំនូរ រូបថត ចម្លាក់ និងស្ថាបត្យកម្មជាដើម។ ចំណែក សិទ្ធិប្រហាក់ប្រហែលវិញ គឺសំដៅលើសិទ្ធិអ្នកសម្តែង ផលិតករហ្វូណូក្រាម និងអង្គភាពទូរផ្សាយ។
ម្ចាស់កម្មសិទ្ធិបញ្ញា ត្រូវស្វែងរកច្បាប់ការពារគ្រប់ប្រភេទនៃកម្មសិទ្ធិរបស់ខ្លួន ចៀសវាងធ្វើឱ្យបាត់បង់ប្រយោជន៍ ឬ ត្រូវអ្នកដទៃលួចរបស់ខ្លួន។ ប្រសិនបើកម្មសិទ្ធិបញ្ញាទាំងនោះ មិនត្រូវបានការពារដោយច្បាប់ទេ នឹងត្រូវបាត់បង់ប្រយោជន៍ជាច្រើន ហើយម្ចាស់ដើមមិនទទួលបានអ្វីជាការតបស្នងរបស់ខ្លួនទេ។
ចំពោះច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល មានគោលបំណងធានា និងគោរពសិទ្ធិទាំងពីរ ការពារនូវផលិតផល វប្បធម៌ជាស្នាដៃ អ្នកនិពន្ធ អ្នកសម្តែង ផលិតករហ្វូណូក្រាម និងអង្គភាបទូរផ្សាយ ដើម្បីធានាឱ្យមានការធ្វើអាជីវកម្មត្រឹមត្រូវស្របតាមច្បាប់ លើផលិតផលវប្បធម៌ទាំងនេះ និងរួមចំណែកជួយអភិវឌ្ឍន៍វប្បធម៌ដល់ជាតិផងដែរ។
ស្នាដៃដែលទទួលបានកិច្ចការពារមាន៤ ដូចជា៖
១.ស្នាដៃអ្នកនិពន្ធសំដៅ៖ ជាស្នាដៃនិពន្ធដោយជនជាតិខ្មែរ មានទីតាំងការិយាល័យនៅកម្ពុជា, ស្នាដៃដែលបោះពុម្ពដំបូងនៅកម្ពុជា ឬ បោះពុម្ពផ្សាយដំបូងនៅបរទេស ហើយយកមកបោះពុម្ពនៅកម្ពុជាកំឡុងពេល៣០ថ្ងៃ។ ស្នាដៃស្ថាបត្យកម្មដែលសាងសង់នៅកម្ពុជា ឬ សិល្បៈដែលជាប់រចនាសម្ព័ន្ធនៅកម្ពុជា។ ចុងក្រោយ ជាស្នាដៃដែលការពារដោយសន្ធិសញ្ញាអន្តរជាតិ។
២.ស្នាដៃអ្នកសម្តែងសំដៅ៖ ស្នាដៃអ្នកសម្តែងជាជនជាតិខ្មែរ។ បើអ្នកសម្តែងមិនមែនជនជាតិខ្មែរ តែការសម្តែងនោះបានសម្តែងនៅកម្ពុជា ថតបញ្ចូលហ្វូណូក្រាមដែលស្ថិតក្រាមការការពារនៃច្បាប់។ បើមិនទាន់បានថតបញ្ជូលជាហ្វូណូក្រាមទេ តែបានផ្សាយតាមទូរផ្សាយដែលស្ថិតក្រោមការពារនៃច្បាប់។
៣.ហ្វូណូក្រាមសំដៅ៖ ជាហ្វូណូក្រាមរបស់ផលិតករដែលមានសញ្ជាតិខ្មែរ, ថតបញ្ជូលសំឡេងលើកដំបូងនៅកម្ពុជា, និងបានថតផ្សាយដំបូងនៅកម្ពុជា។
៤.ការផ្សាយតាមទូរផ្សាយសំដៅ៖ ផ្សាយនៃអង្គភាពដែលមានទីស្នាក់ការនៅកម្ពុជា ឬផ្សាយចេញពីឧបករណ៍ផ្សាយដែលមានទីតាំងនៅកម្ពុជា។
យ៉ាងណាមិញ សិទ្ធិអ្នកនិពន្ធស្នាដៃទទួលបានកិច្ចការពារ២ ប្រភេទ គឺសិទ្ធិបេតិកភណ្ឌ និងសិទ្ធិវប្បធម៌។ សិទ្ធិបេតិកភណ្ឌ គឺជាសិទ្ធិប្រកបអាជីវកម្មរបស់អ្នកនិពន្ធលើទ្រព្យជាស្នាដៃរបស់ខ្លួនតាមរយៈការផលិតឡើងវិញ ការផ្សាយជាសាធារណៈ និងការបង្កើតស្នាដៃបន្ត។ ដោយឡែក សិទ្ធិវប្បធម៌ មាន៣ចំណុច គឺអ្នកនិពន្ធមានសិទ្ធសម្រេចពីរបៀប និងការផ្សព្វផ្សាយជាសាធារណៈលើស្នាដៃរបស់ខ្លួន។ អ្នកនិពន្ធមានសិទ្ធិកំណត់ឱ្យគេទទួលស្គាល់ឈ្មោះ ឋានៈ និងស្នាដៃរបស់ខ្លួនសម្រាប់ទាក់ទងជាមួយសាធារណជន។ អ្នកនិពន្ធមានសិទ្ធិជំទាស់រាល់ការបំផ្លើស ឬ កែប្រែ និងកាត់ចោលខ្លឹមសារ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួន។
សិទ្ធិសីលធម៌របស់អ្នកានិពន្ធ ជាសិទ្ធិអចិន្ត្រៃយ៍ មិនអាចលក់ដូរបាន មិនអាចរឹបអូសបាន និងមិនអាចផុតអាយុកាល។ ដូច្នេះ អ្នកនិពន្ធ ក៏ដូចជាបុគ្គលដែលបានបង្កើតស្នាដៃខ្លួនឯង គួរចុះឈ្មោះធ្វើកម្មសិទ្ធិបញ្ញាផ្ទាល់ខ្លួន ចៀសវាងអ្នកដទៃលួចស្នាដៃរបស់ខ្លួន៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់