ព័ត៌មានជាតិ
កីឡាការិនី ស្រួង ភាវី៖ ទោះសមត្ថភាពខ្លាំងប៉ុនណា បើឥរិយាបថមិនសមរម្យ គឺមិនទាន់ខ្លាំងអស្ចារ្យទេ
ក្រោយពីទទួលបានមេដាយមាសជូនជាតិកីឡាការិនីស្នូកឃ័រ និងប៊ឺយ៉ាការ៉ុម កីឡាការិនី ស្រួង ភាវី កាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រកាន់តែខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ កីឡាការិនីរូបនេះ បានបង្ហាញពីការយល់ឃើញរបស់ខ្លួនថា ភាពអស្ចារ្យ គឺត្រូវការមនុស្សដែលមានឥរិយាបថ ឬបុគ្គលិកលក្ខណល្អសមរម្យ បើទោះបីជាមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ។

កីឡាការិនី ស្រួង ភាវី បានសរសេររៀបរាប់លើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះថា៖ «សម្រាប់ខ្ញុំយល់ថា ទោះសមត្ថភាពយើងខ្លាំងប៉ុនណាក៏ដោយ បើឥរិយាបថឬបុគ្គលិកលក្ខណៈយើងមិនសមរម្យ គឺមិទាន់អស្ចារ្យទេ»។ កីឡាការិនីរូបនេះ បានបន្តថា៖ «មនុស្សដែលមានអាកប្បកិរិយាល្អ មានចរិតថ្លៃថ្នូរ និងស្លូតបូត បេះដូងពោរពេញដោយសេចក្ដីស្រឡាញ់ បេះដូងស្មោះសរ ចេះដាក់ខ្លួន ចេះអត់ធ្មត់ក្នុងជីវិតជីវិតរបស់ខ្លួន នុ៎ះនឹងអាចទទួលបានជោគជ័យជាក់ជាពុំខានឡើយ»។

គួរឲ្យដឹងថា ស្រួង ភាវី ជាកីឡាការិនីស្នូកឃ័រ និងប៊ឺយ៉ាការ៉ុមឆ្នើមមួយរូបរបស់ជម្រើសជាតិកម្ពុជា ហើយបាននាំយកមេដាយមាសជូនជាតិ បន្ទាប់ពីបានប្រកួតឈ្នះកីឡាការិនីរៀតណាម វគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាប៊ឺយ៉ាការ៉ុម៣បាំង៕

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?