Connect with us

ព័ត៌មានជាតិ

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​អីវ៉ាន់​ សង្ស័យ​ទុសេ​ខ្សែភ្លើង​បណ្ដាលឲ្យ​​របួស​មនុស្ស​៥​នាក់

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា ​កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី​រសៀល​ ថ្ងៃទី​២០ ​ខែមករា​នេះ ​មាន​អគ្គិភ័យ​កើតឡើង​នៅ​ឃ្លាំង​ស្តុក​អីវ៉ាន់​ស្ថិត​ក្នុង​តំបន់​ទួល​ជង្រុគ ​ភូមិ​ស្វាយ​តា​អុក​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ដោយសារ​ទុសេ​ខ្សែភ្លើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍​បញ្ជាក់​ថា ​ម្ចាស់​ឃ្លាំង​កើតហេតុ​ឈ្មោះ ជា ចាន់ណា​រិ​ទ្ធ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​។​ដី​ឃ្លាំង​ទំហំ​២០​គុណ​នឹង​៤០​ម៉ែត្រ​។

តាម​ប្រភព​ពី​លោកស្រី យន់ សុផល ចៅសង្កាត់​វាល​ស្បូវ​បាន​ឲ្យ​ដឹង​ថា ​ករណី​អគ្គិភ័យ​នេះ​គឺ​ដោយសារ​ទុសេ​ខ្សែភ្លើង​ដែល​បង្ក​ឲ្យ​មនុស្ស​រង​របួស​៥​នាក់​ក្នុង​នោះ​មាន​ម្នាក់​ជា​មេការ​ជួសជុល​អគ្គិសនី​។

លោកស្រី​ចៅសង្កាត់​បន្ត​ថា ពេល​មាន​ហេតុ​ការណ៍​នេះ​កើតឡើង​គឺ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មកពី​គ្រប់​ស្ថាប័ន​រដ្ឋ​នឹង​ឯកជន​ចំនួន​៤៣​គ្រឿង​មក​ជួយ​អន្តរាគមន៍​ភ្លាមៗ​ហើយ​ប្រមាណ​ជា​៤៥​នាទី​ទើប​រលត់​ទៅ​វិញ​នឹងរង​ការខូចខាត​សម្ភារៈ​រួមមាន ទ្វារ​ជ័រ កាវ​បៀក និង​ពិ​ដាន​ជ័រ គិត​ជា​ទឹកប្រាក់​អស់​រាប់​ម៉ឺន​ដុល្លារ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៦ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៧ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម