Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី៖ មីយ៉ាន់ម៉ា មិនបានធ្វើអ្វីរីកចម្រើនលើផែនការសន្តិភាពទេ, អាស៊ានត្រូវតែរួបរួម

បានផុស

នៅ

ប្រធានាធិបតីឥណ្ឌូណេស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១១ខែឧសភាថា យោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា មិនបានធ្វើឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់លើការអនុវត្តផែនការសន្តិភាពដែលបានព្រមព្រៀងជាមួយអាស៊ានកាលពី២ឆ្នាំមុនទេ ហើយប្លុកនេះត្រូវតែបង្ហាញពីការរួបរួម ដើម្បីដោះស្រាយវិបត្តិដែលកំពុងញាំញី។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Joko Widodo ដែលជាប្រធានអាស៊ានឆ្នាំនេះ បាននិយាយនៅថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលក្នុងទីក្រុង Labuan Bajo ថា “ខ្ញុំសូមនិយាយដោយស្មោះ ចំពោះការអនុវត្តកុងសង់ស៊ីសទាំង៥ចំណុច មិនទាន់មានការរីកចម្រើនគួរឲ្យកត់សម្គាល់អ្វីនោះទេ។ ដូច្នេះ​ការ​រួបរួម​អាស៊ាន ​ត្រូវ​បាន​ទាមទារ​ក្នុង​ការ​សម្រេច​ចិត្ត​លើ​ជំហាន​បន្ទាប់”។

ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី បានអំពាវនាវដល់សមាជិកទាំង១០ ឲ្យរៀបចំផែនការឆ្ពោះទៅមុខដើម្បីកាត់បន្ថយអំពើហិង្សាដែលកំពុងកើនឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីកងទ័ពបានផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែលសន្តិភាពលោកស្រី អ៊ុងសាន ស៊ូជី ក្នុងឆ្នាំ២០២១។

រដ្ឋប្រហារ​នោះ បាន​បង្ក​ឲ្យ​មានការ​តវ៉ារីក​រាលដាល ហើយកងទ័ពបានប្រយុទ្ធជាមួយក្រុមបះបោរជនជាតិភាគតិច និងសម្ព័ន្ធមិត្តដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។

ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ប្រទេស​ឥណ្ឌូណេស៊ី​បាន​ពិភាក្សា​ជាមួយ​ភាគី​ទាំង​អស់​នា​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​ក្នុង​ក្តីសង្ឃឹម​ធ្វើ​ឲ្យ​កិច្ចចរចា​ដំណើរការ​ទៅ​មុខ។ ហើយកាលពីខែមុន អាស៊ាន បានថ្កោលទោសយោធាមីយ៉ាន់ម៉ា ចំពោះការវាយប្រហារអាកាស និងជាការវាយប្រហារសាហាវបំផុត ដែលបានសម្លាប់មនុស្សយ៉ាងតិច១០០នាក់ ប៉ុន្តែយោធានិយាយថា ខ្លួនកំពុងប្រយុទ្ធជាមួយ ភេរវករ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ទីម័រខាងកើត ចាត់ទុកការចូលរួមកិច្ចប្រជុំកំពូល អាស៊ាន នៅ ឥណ្ឌូណេស៊ី ជាពេលវេលាប្រវត្តិសាស្ត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការខេត្តកំពង់ធំក្នុងឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ១០ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា១០ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ១២ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍២២ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១៨ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម