Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន ៖ ត្រូវតែចូលរួមទប់ស្កាត់ល្បិចកលរបស់ក្រុមប្រឆាំងក្រៅច្បាប់ ទាំងក្នុង និងក្រៅប្រទេស ដែលបំផ្លើសពីការពិតនៅកម្ពុជា

បានផុស

នៅ

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែង​នូវ​ការ​ជំរុញ​ដល់​សមាជិក​សមាជិកា​បក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវតែ​ចូលរួម​ទប់ស្កាត់​ល្បិចកល​របស់​ក្រុម​ប្រឆាំង​ក្រៅច្បាប់ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​បំផ្លើស​ពី​ការ​ពិត​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ដ៏​សកម្ម​របស់​គណបក្ស​ភ្លើងទៀន ដែល​ទើបតែ​មក​សុំ​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៧ រោច ខែ​ពិសាខ ឆ្នាំថោះ បញ្ចស័ក ព​.ស ២៥៦៧ ត្រូវ​នឹង ថ្ងៃ​ទី ១១ ខែ​ឧសភា ឆ្នាំ ២០២៣។

សមាសភាព​ដែល​សុំ​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រួមមាន ៖ លោក គង់ ម៉ាស់ លោកស្រី កុល សា​តា និង​លោក សុន មករា ដែល​ជា​សមាជិក នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង បាន​សម្រេច​ស្នើ​សុំ​ចូល​រួមរស់​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយពេល​អស់​ជំនឿ​លើ​មេដឹកនាំ​ក្រុម​បក្ស​ប្រឆាំង។

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត បាន​មាន​ប្រសាសន៍​ថា សមាជិក​បក្ស​ចាស់​ថ្មី​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ខិតខំ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​កម្មវិធី​គោលនយោបាយ និង​លក្ខន្តិកៈ​របស់​គណបក្ស សំដៅ​ការ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាជន និង​ខិតខំ​ឃោសនា​ផ្សព្វផ្សាយ​អំពី​កម្មវិធី​នយោបាយ​របស់​គណបក្ស និង​ច្បាប់​របស់​រដ្ឋ​នានា ដោយ​ត្រូវ​ថែរក្សា​ធ្លុង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង រក្សា​ការសម្ងាត់​របស់​គណបក្ស​ជានិច្ច និង​ការ​ជួយ​គ្នា​ទៅវិញទៅមក និង​ត្រូវ​ខិតខំ​រៀន​សូត្រ​លើកកម្ពស់​សមត្ថភាព​ទាំង​គុណធម៌ សីលធម៌ ដើម្បី​សម្រេច​ភារកិច្ច​ជូន​សង្គមជាតិ។ ជាពិសេស​ខិតខំ​ថែរក្សា និង​ការពារ​នូវ​សមិទ្ធផល​របស់​គណបក្ស​ប្រជាជន និង​គាំទ្រ សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​គាំទ្រ ឯកឧត្ដម ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​បន្តវេន។

មួយ​វិញ​ទៀត ត្រូវ​ចូលរួម​ទប់ស្កាត់​ល្បិចកល​របស់​ក្រុម​ប្រឆាំង​ក្រៅច្បាប់ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​បំផ្លើស​ពី​ការ​ពិត​នៅ​កម្ពុជា រួម​ជាមួយ​ពួក​បរទេស​មួយ​ចំនួន​ទៀត ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បះបោរ​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ជាហេតុ​នាំ​ឲ្យ​មាន​ចលាចល​ប៉ះពាល់​ដល់​ស្មារតី​សាមគ្គី​ផ្ទៃក្នុង​ជាតិ​ទាំងមូល និង​ផលប្រយោជន៍​ប្រជាជន​ទូទាំង​ប្រទេស៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម