ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ៖ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ តែងគិតគូរផ្តល់ការ បណ្តុះបណ្តាលចំណេះដឹង និងជំនាញដល់នគរបាលនារី
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានជួបសំណេះសំណាលជាមួយសិក្ខាកាមនគរបាលនារីក្នុងផែនការងារសន្តិសុខ ចំនួន៣៧នាក់ មកពីស្នងការដ្ឋានខេត្តចំនួន៧ មាន រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពត, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តកំពង់ធំ, ខេត្តក្រចេះ ដែលចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី “ ការពង្រឹងសមត្ថភាពនគរបាលស្ត្រី”លើកទី៦ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានមាន ប្រសាសន៍ណែនាំ ក៏ដូចជាចង្អុលបង្ហាញដល់សិក្ខាកាម ទាំងអស់ឲ្យខិតខំប្រឹងប្រែង ត្រងត្រាប់ស្តាប់គ្រូឧទ្ទេសនាម ដើម្បីទទួលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗទៅ បង្កើនសមត្ថភាពក្នុងការអនុវត្តន៍ការងារប្រចាំថ្ងៃ និងសម្រាប់ការងារទៅថ្ងៃអនាគត។
ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ជានិច្ចកាលតែងតែបានគិតគូរអំពីការផ្តល់ការ បណ្តុះបណ្តាលចំណេះដឹង ក៏ដូចជាជំនាញដល់នគរបាលនារី ដើម្បីមានសមត្ថភាព ចូលរួមដឹកនាំអង្គភាព ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិបានដំឡើងឋានៈ និង ឋានន្តរសក្តិដល់នគរបាលនារីជាបន្តបន្ទាប់ផងដែរ។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះជាវគ្គលើកទី៦ ដែលធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២១ ហើយវគ្គនេះនឹងបន្តរៀបចំចំនួន០១វគ្គបន្ត ទៀតដល់មន្ត្រីនគរបាលនារីទាំងអស់ នៃផែនការងារសន្តិសុខតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ