ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ថានឹងជួបលោក ពូទីន ដើម្បីដោះស្រាយជម្លោះនៅ អ៊ុយក្រែន
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន ។

លោកបាននិយាយក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ CNN ថា “ខ្ញុំមិនគិតពីការឈ្នះ និងចាញ់ក្នុងសង្គ្រាមនេះនោះទេ ខណៈកន្លងមកខ្ញុំធ្លាក់លើកឡើងហើយថា ប្រសិនបើខ្ញុំជាប្រធានាធិបតី ខ្ញុំនឹងដោះស្រាយជម្លោះមួយនេះក្នុងរយៈពេលតែ ២៤ ម៉ោងប៉ុណ្ណោះ” ។
អ្នកនយោបាយរូបនេះបានបញ្ជាក់ទៀតថា “ចំពោះប្រជាជនរុស្ស៊ី និងអ៊ុយក្រែន ខ្ញុំចង់ឲ្យពួកគេឈប់ស្លាប់ ហើយខ្ញុំនៅតែរក្សាពាក្យសម្ដីរបស់ខ្ញុំដដែរ គឺខ្ញុំនឹងដោះស្រាយវាឲ្យបញ្ចប់ក្នុងរយៈពេល ២៤ ម៉ោង” ។

លោក ត្រាំ បានបន្ថែមថា លោកបានចាត់ទុកលោក ពូទីន ជាមនុស្សឆ្លាតណាស់ ។ ទោះជាយ៉ាងណា តាមការយល់ឃើញរបស់អតីតប្រធានាធិបតីអាមេរិករូបនេះគឺថា លោក ពូទីន បានធ្វើខុស បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការសឹកទៅលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំមុន ។
ជាចុងក្រោយ លោកក៏បានចង្អុលបង្ហាញដែរថា វាមិនមែនជាពេលដែលត្រូវដាក់ឈ្មោះប្រធានាធិបតីរុស្ស៊ីរូបនេះថាជា “ឧក្រិដ្ឋជនសង្គ្រាម” នោះទេ ហើយប្រសិនបើអ្នកនិយាយថា លោក ពូទីន ជាឧក្រិដ្ឋជនសង្គ្រាមនោះ វានឹងកាន់តែតឹងតែងក្នុងការធ្វើកិច្ចព្រមព្រៀងដើម្បីឲ្យរឿងនេះចប់ណាស់” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ អ៊ុយក្រែន ថា ផែនការវាយលុកលើ រុស្ស៊ី មិនទាន់ចេញជាផ្លែផ្កានៅឡើយទេ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ