Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការកំពូល ប៉ាគីស្ថាន សម្រេចថា ការចាប់ខ្លួនលោក Imran Khan គឺខុសច្បាប់

បានផុស

នៅ

តុលាការកំពូលរបស់ប្រទេសប៉ាគីស្ថាន បានបញ្ជាឲ្យដោះលែងអតីតនាយករដ្ឋមន្ត្រីលោក Imran Khan ក្រោយការចាប់ខ្លួនគាត់កាលពីដើមសប្តាហ៍នេះ បានបង្កឲ្យមានបាតុកម្មហិង្សាឈានដល់ការសម្លាប់មនុស្ស។

លោក Imran Khan (រូបថត៖ BT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការ​បាន​ពិនិត្យមើល​បណ្តឹង​ឧទ្ធរណ៍​ពីក្រុម​ច្បាប់​របស់​លោក Khan កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​សម្រេច​ថា ការ​ចាប់​ខ្លួន​បុគ្គល​ប្រឆាំង​រូប​នេះ ​គឺជារឿង​ខុស​ច្បាប់។

មេដឹកនាំនៃគណបក្ស Pakistan Tehreek-e-Insaf (PTI) ត្រូវបានឃុំខ្លួនតាមបញ្ជាពីការិយាល័យគណនេយ្យភាពជាតិ (NAB) កាលពីថ្ងៃអង្គារ នៅពេលគាត់ទៅដល់តុលាការជាន់ទាប ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ ហើយចាប់តាំងពីពេលនោះមក គាត់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ទីស្នាក់ការ​ប៉ូលិស​ក្នុង​រដ្ឋធានី​ អ៊ីស្លាម៉ាបាដ។

គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថាន ត្រូវជាប់ក្នុងការតវ៉ាដោយហិង្សាអស់រយៈពេលបីថ្ងៃចុងក្រោយនេះ ដោយក្រុមបាតុករបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ និងដុតបំផ្លាញអគាររដ្ឋាភិបាលនៅក្នុងទីក្រុងធំៗទូទាំងប្រទេស។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាល​របស់លោក​នាយក​រដ្ឋមន្ត្រី Shehbaz Sharif បាន​ដាក់​ពង្រាយ​យោធា ដើម្បី​ទប់ស្កាត់​ភាព​ចលាចល​។

យ៉ាងណាមិញ​ គិតត្រឹមពេលនេះ អ្នកគាំទ្ររបស់លោក Khan ប្រហែល២៥០០នាក់ រួមទាំងឥស្សរជនកំពូលមួយចំនួននៅក្នុងគណបក្សរបស់គាត់ផងដែរ ត្រូវបានចាប់ខ្លួន។

ហើយបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បាតុករយ៉ាងតិច១១នាក់បានស្លាប់ និងប៉ូលិសរាប់រយនាក់រងរបួស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ប៉ាគីស្ថាន ចាប់ខ្លួនមនុស្ស១ពាន់នាក់ អំឡុងពេលផ្ទុះបាតុកម្មហិង្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម