Connect with us

ព័ត៌មានជាតិ

មកដល់ពេលនេះ គ.ជ.ប ទទួលស្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាង ១ម៉ឺន ៥ពាន់នាក់

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការនូវអ្នកសង្កេតការណ៍ជាតិជាង ១ម៉ឺន ៥ពាន់នាក់ ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣។ នេះបើតាមការឲ្យដឹងពីលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូរីដា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការនូវអ្នកសង្កេតការណ៍ជាតិចំនួន ១៥,០១៤នាក់ ដែលមកពីសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ៩,៩៧៧នាក់, មកពីគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)ចំនួន ១,៦៧៩នាក់, មកពីអង្គការសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជាចំនួន ១៤៧នាក់ និងមកពីសមាគមនារីកម្ពុជាដើម្បីសន្តិសុខ និងអភិវឌ្ឍចំនួន ៣,២១១នាក់។

ជាមួយគ្នានេះ គ.ជ.ប ក៏បាននិងកំពុងពិនិត្យនូវអ្នកសង្កេតការណ៍ជាតិចំនួន ១៥៥នាក់ទៀត។ តែយ៉ាងណាក៏ដោយ គ.ជ.ប មិនទាន់ទទួលបានការស្នើសុំចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍អន្តរជាតិនៅឡើយទេ បើគិតមកដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣។

ពាក់ព័ន្ធនឹងអ្នកនយោបាយនៅក្រៅស្រុកម្នាក់ ដែលនិយាយថា លោកមិនចង់ឲ្យអ្នកសង្កេតការណ៍អន្តរជាតិ មកសង្កេតការណ៍ការបោះឆ្នោត នីតិកាលទី ៧ នៅកម្ពុជានោះទេ? ត្រូវបានអ្នកនាំពាក្យ គ.ជ.ប លោក សោម សូរីដា បានបញ្ជាក់ ថា នេះជាសិទ្ធិបញ្ចេញមតិរបស់​អ្នកនយោបាយនោះ​។

លោក សោម សូរីដា បានគូសបញ្ជាក់ដែរថា ការចូលរួម​ ឬមិនចូលរួមរបស់អ្នកសង្កេតការណ៍អន្តរជាតិ​ ក៏ជាសិទ្ធិរបស់ពួកគេ ហើយមិនធ្វើឲ្យបះពាល់ដល់ដំណើរការ រៀបចំការបោះឆ្នោតនៅកម្ពុជាឡើយ ដែលនេះជាការកំណត់ដោយច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត​។

សូមជម្រាបថា កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣។ ចំណែកកាលបរិ​ច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម