Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី គំរាមឆ្លើយតបផ្នែកយោធាទៅអង់គ្លេស ក្រោយសម្រេចចិត្តផ្តល់មីស៊ីល “ស្រមោលព្យុះ” ឲ្យអ៊ុយក្រែន

បានផុស

នៅ

រុស្ស៊ីបានគំរាម ឆ្លើយតបផ្នែកយោធាទៅអង់គ្លេស បន្ទាប់ពីទីក្រុងឡុងដ៍ យល់ព្រមផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ “ស្រមោលព្យុះ” ឲ្យអ៊ុយក្រែន ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អះអាងថា រុស្ស៊ីសូមប្រឆាំងដាច់ខាត។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីស៊ីលប្រភេទនេះ ដែលមួយគ្រាប់មានតម្លៃជាង២.៧៥លានដុល្លារ នឹងអនុញ្ញាតឲ្យអ៊ុយក្រែនវាយលុកកងទ័ពរុស្ស៊ី និងមជ្ឈមណ្ឌលដឹកជញ្ជូននៅសមរភូមិជួរមុខ។

អស់រយៈពេលជាច្រើនខែមកហើយ អ៊ុយក្រែនបានស្នើសុំមីស៊ីលរយៈចម្ងាយឆ្ងាយ ប៉ុន្តែពីមុនចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តផ្សេងទៀតដូចជាសហរដ្ឋអាមេរិក ផ្តល់ឲ្យតែមីស៊ីលរយៈចម្ងាយខ្លីប៉ុណ្ណោះ។

ប៉ុន្តែកាលពីថ្ងៃព្រហស្បត្តិ៍ទី១១ខែឧសភា រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានបញ្ជាក់ច្បាស់ៗថា អង់គ្លេសនឹងបញ្ជូនមីស៊ីល “ស្រមោលព្យុះ” ទៅឲ្យអ៊ុយក្រែន ដែលនេះជាការសម្រេចចិត្តមួយ ជំរុញឲ្យមានការឆ្លើយតបយ៉ាងខឹងសម្បាពីវិមានក្រឹមឡាំង។

ផ្តល់មីស៊ីល “ស្រមោលព្យុះ” (រូបថត៖ Shutterstock)

លោក Wallace បានប្រាប់សភាថា “ការបរិច្ចាគប្រព័ន្ធសព្វាវុធទាំងនេះ បានផ្តល់ឲ្យអ៊ុយក្រែននូវឱកាសដ៏ល្អបំផុតដើម្បីការពារខ្លួនប្រឆាំងនឹងភាពឃោរឃៅរបស់រុស្ស៊ី ជាពិសេសជាមួយនឹងការកំណត់គោលដៅដោយចេតនាលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន ដែលផ្ទុយនឹងច្បាប់អន្តរជាតិ។ អ៊ុយក្រែនមានសិទ្ធិអាចការពារខ្លួនបាន”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Wallace មិនបានបញ្ជាក់ទេថាតើ មីស៊ីលនេះប៉ុន្មានគ្រាប់ នឹងត្រូវបញ្ជូនទៅឲ្យអ៊ុយក្រែន។

គួរបញ្ជាក់ថា ស្រមោលព្យុះ គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ពីអាកាស ដែលត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារប្រឆាំងនឹងគោលដៅពិបាកៗ ដូចជាលេណដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាដើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ចាប់ផ្តើមហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៦ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម