Connect with us

ព័ត៌មានអន្ដរជាតិ

អាស៊ាន ព្រមព្រៀងចំណុចសំខាន់ ៣ ក្នុងកិច្ចប្រជុំកំពូលលើកទី៤២ នៅ ឥណ្ឌូណេស៊ី

បានផុស

នៅ

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានបញ្ជាក់ថា ការការពារពលករចំណាកស្រុក និងជនរងគ្រោះនៃការជួញដូរមនុស្ស គឺជាចំណុចសំខាន់មួយក្នុងចំណោមចំណុចទាំងបីនៃកិច្ចព្រមព្រៀងដែលកើតចេញពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ឆ្នាំ២០២៣ ដែលទើបតែបានបញ្ចប់នៅទីក្រុង Labuan Bajo ភាគខាងកើតខេត្ត Nusa Tenggara ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតី Joko Widodo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ាននៅមជ្ឈមណ្ឌលព័ត៌មាននៃសណ្ឋាគារ Bintang Flores ថា “អ្វីដែលប៉ះពាល់ដោយផ្ទាល់ដល់ផលប្រយោជន៍របស់ប្រជាជន គឺជាកង្វល់ដ៏សំខាន់ចំពោះមេដឹកនាំ ។ ខ្ញុំសូមអំពាវនាវប្រទេសអាស៊ានឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះជនល្មើសសំខាន់ៗទាំងនោះ” ។

ចំណែកបញ្ហាទី​២ លោកប្រធានាធិបតី​បានមាន​ប្រសាសន៍​ថា សំឡេង​អាស៊ាន​សម្រេចជា​ឯកច្ឆ័ន្ទពាក់ព័ន្ធនឹងការ​រំលោភ​លើ​តម្លៃ​មនុស្សធម៌ គឺ​មិន​អាច​អត់ឱន​បាន​ឡើយ ។ កិច្ចព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ​ ៥ ​ចំណុច​កំណត់​ឲ្យ​អាស៊ាន​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ។ សមាហរណកម្មត្រូវតែត្រូវបានកាន់កាប់យ៉ាងរឹងមាំដោយអាស៊ាន ពីព្រោះភាពជឿជាក់របស់អាស៊ានគឺស្ថិតនៅក្នុងហានិភ័យ ។

លោក Joko Widodo បានលើកឡើងទៀតថា “យើងត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាជាមួយអ្នកគ្រប់គ្នា រួមទាំង យោធាមីយ៉ាន់ម៉ា និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីផលប្រយោជន៍មនុស្សធម៌ ហើយទាំងភាគីខាងក្នុង ឬក្រៅអាស៊ាន មិនគួរទាញយកផលប្រយោជន៍ពីជម្លោះផ្ទៃក្នុងនៅមីយ៉ាន់ម៉ានោះទេ ។ អំពើហិង្សាត្រូវតែបញ្ឈប់ ហើយប្រជាជនត្រូវតែការពារ” ។

ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះបញ្ជាក់ទៀតថា អ្វី​ដែល​សំខាន់​សម្រាប់​ខ្ញុំ​ក្នុង​ការ​បញ្ជាក់​នោះ ​គឺ​ការ​ចូលរួម​មិន​មែន​ជា​ការ​ទទួល​ស្គាល់​ទេ ។​ ការ​ចូលរួម​មិន​មែន​មាន​ន័យ​ថា ​ផ្តល់​ការ​ទទួល​ស្គាល់​នោះទេ ។​ ខ្ញុំ​បាន​និយាយ​ក្នុង​កិច្ច​ប្រជុំ​ថា ​ការ​រួបរួម​អាស៊ាន​មាន​សារៈ​សំខាន់​ណាស់ ។

ចំពោះបញ្ហាទី៣ វិញ គឺការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។ ប្រធាន​អាស៊ាន​លោក Joko Widodo បាន​យល់ព្រម​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​យានយន្ត​អគ្គិសនី និង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ពិភពលោក ។

លើសពីនេះ មេដឹកនាំអាស៊ានបានយល់ព្រមពង្រឹងការអនុវត្តប្រតិបត្តិការរូបិយវត្ថុក្នុងស្រុក និងការតភ្ជាប់ការទូទាត់តាមប្រព័ន្ធឌីជីថលរវាងប្រទេសនានា ។ លោកប្រធានាធិបតីក៏បានឲ្យដឹងទៀតថា នេះគឺស្របតាមគោលដៅនៃភាពជាកណ្តាលរបស់អាស៊ាន ដើម្បីឲ្យអាស៊ានកាន់តែរឹងមាំ និងឯករាជ្យជាងមុន ។

ក្នុងឱកាសនោះ លោកប្រធានាធិបតីក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ឆ្នាំ២០២៣ នៅទីក្រុង Labuan Bajo បានប្រព្រឹត្តទៅដោយជោគជ័យ និងរលូន ។ ទន្ទឹមនោះលោកប្រធានាធិបតីឥណ្ឌូណេស៊ី ចង់ឃើញអាស៊ានមានភាពរឹងមាំ អាចតស៊ូនឹងបញ្ហាប្រឈមនានា ឆ្លើយតបទៅបញ្ហាទាំងនោះដោយស្វាហាប់ និងបន្តដើរតួនាទីកណ្តាលនៅក្នុងតំបន់ជាដើម ។

ជាចុងក្រោយលោកប្រធានាធិបតី Joko Widodo បានបញ្ជាក់ថា “អាស៊ានគឺជាគ្រួសារតែមួយ ហើយចំណងមួយនេះគឺរឹងមាំណាស់ ។ ការរួបរួមរបស់អាស៊ានមានសារៈសំខាន់ខ្លាំងណាស់ក្នុងការឆ្ពោះទៅរកគោលដៅដូចគ្នា ដើម្បីធ្វើឲ្យអាស៊ានក្លាយជាចំណុចកណ្តាលនៃកំណើន និងជាតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Asean

ចុចអាន ៖ ទីម័រខាងកើត ចាត់ទុកការចូលរួមកិច្ចប្រជុំកំពូល អាស៊ាន នៅ ឥណ្ឌូណេស៊ី ជាពេលវេលាប្រវត្តិសាស្ត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១២ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៩ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម