ព័ត៌មានជាតិ
ក្មេងទំនើងមួយក្រុម ខឹងស៊ីផ្លេសុំផ្លូវ យកដុំថ្មគប់បែកកញ្ចក់ឡាន ត្រូវសមត្ថកិច្ចឃាត់ខ្លួន
បន្ទាយមានជ័យ ៖ ក្មេងទំនើងមួយក្រុមមានគ្នា៤នាក់សុទ្ធតែនៅក្មេងៗ ធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តព្រោះខឹងស៊ីផ្លេសុំផ្លូវ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯកស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា នៅវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ មានក្រុមក្មេងទំនើង១ក្រុមមានគ្នា៤នាក់បានធ្វើសកម្មភាពជិះម៉ូតូដេញវ៉ារថយន្ត១គ្រឿង ម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ2AD-5103 បើកដោយឈ្មោះ ឆាង ចន្ថា ភេទប្រុសអាយុ ៣៧ឆ្នាំ នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ធ្វើដំណើរតាមផ្លូវជាតិលេខ១៥៦D ពីសៀមរាបទៅបាត់ដំបង ដល់ចំណុចភូមិប្រឡាយហ្លួងក្រោម ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ក្រុមក្មេងទាំង៤នាក់នេះ បានយកដុំថ្មគប់កញ្ចក់រថយន្តខាងក្រោយផ្នែកខាងឆ្វេង រួចជិះគេចខ្លួនបាត់។
បើតាមសំដីម្ចាស់រថយន្តបានរៀបរាប់ថា នៅមុនពេលកើតហេតុ គាត់បើករថយន្តមកដល់កន្លែងកើតហេតុ ឃើញក្រុមក្មេង៤នាក់នេះ ជិះម៉ូតូ២គ្រឿងទន្ទឹមគ្នាលើផ្លូវជាតិ ពេលនោះគាត់បានស៊ីផ្លេរសុំផ្លូវ រួចបើកវ៉ាជែងម៉ូតូពួកគេ ពេលនោះក្មេងទំនើងទាំង៤នាក់នេះ បានបើកម៉ូតូវ៉ារថយន្តវិញដោយម៉ូតូ១បើករ៉េមុខរថយន្តនិង១គ្រឿងទៀតអ្នកជិះពីក្រោយមានដុំថ្ម២ដុំ បានគប់ទៅលើរថយន្តបណ្តាលឲ្យបែកកញ្ចក់ខាងក្រោយផ្នែកខាងឆ្វេងរួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់។
លោកវរសេនីយ៍ឯក លោក ស៊ិន ណារ៉ាក់ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមកនិងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យកម្លាំងនគរបាលស្រុកមង្គលបូរី បានធ្វើការស្រាវជ្រាវនិងឈានដល់ចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៤នាក់ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៨ខែមករា ឆ្នាំ២០២១។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យទាំង៤នាក់ ១ឈ្មោះ ប្រុស វ៉ាន់នី ហៅបាក់ ភេទប្រុសអាយុ១៥ឆ្នាំ ជាអ្នកធ្វើសកម្មភាពគប់កញ្ចក់រថយន្ត ២ឈ្មោះ ម៉ិច សំប៉ាន ភេទប្រុសអាយុ២០ឆ្នាំ៣ឈ្មោះ វ៉ា ឆៃរ៉ាក់ ភេទប្រុសអាយុ១៦ឆ្នាំ ៣នាក់នេះ នៅភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង៤ឈ្មោះសុំ ថាវរី ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាំខ្លួនមកស្នងការខេត្តដើម្បីធ្វើការសាកសួរបន្ត។
ចំណែកលោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ដោយផ្អែកទៅលើបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់រថយន្តនិងតាមចម្លើយសារភាពរបស់របស់ក្រុមក្មេងទាំង៤នាក់កម្លាំងនគរបាលជំនាញ បានរៀបចំសំណុំរឿងបញ្ជូនក្រុមក្មេងទាំង៤នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ វ៉ាន់ ណាង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?