ព័ត៌មានជាតិ
សារមន្ទីរជាតិកម្ពុជា ហាមអាជីវករផ្ដល់សេវាជួលសម្លៀកបំពាក់បុរាណ មកថតរូបក្នុងបរិវេណ ដោយគ្មានការស្នើសុំ
សារមន្ទីរជាតិកម្ពុជា ហាមអាជីវករមួយចំនួន ដែលតែងតែផ្ដល់សេវាជួលសម្លៀកបំពាក់បុរាណ មកថតរូបក្នុងបរិវេណសារមន្ទីរជាតិដោយគ្មានការអនុញ្ញាត។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សារមន្ទីរជាតិកម្ពុជា ដែលបានបង្ហោះកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣។
សារមន្ទីរជាតិកម្ពុជា បានឲ្យដឹងថា ការដែលសារមន្ទីរជាតិរឹតត្បិតចំពោះអាជីវករមួយចំនួន ដែលផ្ដល់សេវាជួលសម្លៀកបំពាក់បុរាណមកថតរូប ក្នុងបរិវេណសារមន្ទីរជាតិកន្លងមក ដោយហេតុថា៖
១.អាជីវករមិនបានទាក់ទងស្នើសុំការអនុញ្ញាតពីសារមន្ទីរជាតិ មុននឹងបញ្ចូលទីតាំងសារមន្ទីរជាតិជាផ្នែកមួយ នៃសេវាកម្មជូនអតិថិជនក្នុងការជួលសម្លៀកបំពាក់ និងថតរូប។
២.អាជីវករបានប្រើប្រាស់ស្ថាប័នរដ្ឋក្នុងការផ្ដល់សេវាកម្មសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត ហេតុនេះ សារមន្ទីរជាតិ ចាំបាច់ត្រូវមានវិធានការណ៍ទប់ស្កាត់មួយចំនួន រាប់ទាំងការហាមឃាត់ ឬផ្អាកសកម្មភាពថតផ្ទាល់តែម្ដង រហូតដល់សារមន្ទីរជាតិ បានទទួលការណែនាំ ឬអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមុនសិន ដើម្បីជៀសវាងនូវការរិះគន់ពីមហាជន ក៏ដូចជាការស្ដីបន្ទោសពីថ្នាក់ដឹកនាំក្រសួង។ សារមន្ទីរជាតិ ស្នើសុំក្រុមអាជីវករ ចាំបាច់ត្រូវទាក់ទងទៅក្រសួងជំនាញ (ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ដើម្បីសុំការឯកភាពលើគំរូម៉ូតសម្លៀកបំពាក់ដែលត្រូវប្រើប្រាស់សម្រាប់ជួលដល់អតិថិជន។
៣.កន្លងមកមានករណីប្រើប្រាស់សម្លៀកបំពាក់បុរាណខុសឆ្គងមួយចំនួន ជាពិសេសទៅលើការប្រើប្រាស់ពណ៌ ការរចនាគ្រឿងអលង្ការ មកុដ និងស្បៃបន្ថែមលើឈុតបុរាណ ហេតុនេះទើបសារមន្ទីរជាតិ ស្នើឲ្យមានការឆ្លងយោបល់ពីអ្នកជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជៀសវាងកំហុសឆ្គងក្នុងការផ្សព្វផ្សាយដែលប្រាសចាកទម្រង់ដើម និងគ្មានមូលដ្ឋានច្បាស់លាស់។
សារមន្ទីរជាតិកម្ពុជា ក៏បានទទូចស្នើសុំអាជីវករទាក់ទងទៅក្រសួងជំនាញ ដើម្បីសុំឆ្លងយោបល់លើគំរូម៉ូតសម្លៀកបំពាក់ដែលនឹងដាក់ជួលថត ឬស្លៀកពាក់ និងសុំការអនុញ្ញាតចូលថតរូបក្នុងបរិវេណខាងមុខអគារសារមន្ទីរជាតិ។
សូមជម្រាបថា សារមន្ទីរជាតិកម្ពុជា ធ្វើការឆ្លើយតប ក្រោយមានអាជីវករជួលសម្លៀកបំពាក់បុរាណមួយចំនួន បានលើកសំនួរនៅលើបណ្ដាញសង្គមថា «តើសារមន្ទីរជារបស់អ្នកណា? របស់ជាតិ ឬក៏របស់ឯកជន?» កត្តានេះអាចធ្វើឲ្យសាធារណជនយល់ច្រឡំថា សារមន្ទីរជាតិកម្ពុជា មិនគាំទ្រដល់វិស័យឯកជនក្នុងការផ្សព្វផ្សាយលើកតម្លៃវប្បធម៌ខ្មែរ។
សារមន្ទីរជាតិកម្ពុជា បញ្ជាក់ជូនថា កន្លងមកជំហររបស់ថ្នាក់ដឹកនាំសារមន្ទីរជាតិ តែងសម្របសម្រួលជូនសាធារណជនអាចចូលប្រើប្រាស់ទីតាំងសារមន្ទីរជាតិបាន ប្រសិនបើមានការពិភាក្សា ឬស្នើសុំជាមុន និងទទួលបានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
អត្ថបទ ៖ ពិសី
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង