Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល សម្លាប់ប្រជាជន ប៉ាឡេស្ទីន ៣០ នាក់ក្នុងអំពើហិង្សាផ្ទុះឡើង​ជាថ្មី

បានផុស

នៅ

ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន​បាន​និយាយ​ថា អ៊ីស្រាអែល​បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីនចំនួន ៣០ នាក់ និង​ជាង ៩០ នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​តំបន់កាហ្សាស្រ្ទីប ចាប់តាំង​ពី​ថ្ងៃ​អង្គារ​មក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ក្នុងចំណោមជនរងគ្រោះទាំង ៣០ នាក់នោះ រួមមានកុមារ ៦ នាក់ ស្ត្រី ៣ នាក់ និងព្រមទាំងមានប្រធាន និងអនុប្រធានកងកម្លាំងបាញ់រ៉ុកកែតឥស្លាមជីហាតប៉ាឡេស្ទីន (PIJ) ផងដែរ ។

ស្របពេលជាមួយគ្នានេះ ការវាយប្រហាររបស់អ៊ីស្រាអែលបានកើតឡើង បន្ទាប់ពីបក្សពួកប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្រ្ទីប បានបន្តបាញ់គ្រាប់រ៉ុកកែតជាការសងសឹក ពីតំបន់ឆ្នេរដែលឡោមព័ទ្ធចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សម្នាក់កាលពីថ្ងៃព្រហស្បតិ៍ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ ដែលចេញផ្សាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាកាសថា “យើងស្ថិតនៅក្នុងកម្រិតប្រុងជើងការខ្ពស់ ទាំងការវាយលុក និងការការពារ ហើយអ្នកណាដែលមកធ្វើបាបយើង នោះឈាមរបស់គេនឹងត្រូវស្រក់ចុះដល់ដី” ។

គួរបញ្ជាកថា បើទោះបីជាមាន​កិច្ចខិតខំប្រឹងប្រែង​សម្រុះសម្រួល​ពីសំណាក់​ប្រទេស​អេហ្ស៊ីបក៏ដោយ ប៉ុន្តែភាគី​ទាំង​ពីរ​ហាក់​ដូចជា​មិន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការទប់ស្កាត់​ការប៉ះទង្គិចគ្នា​ដ៏​អាក្រក់​បំផុត ដែលផ្ទុះមានឡើងចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំមុនមកនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ តុលាការកំពូល ប៉ាគីស្ថាន សម្រេចថា ការចាប់ខ្លួនលោក Imran Khan គឺខុសច្បាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម