Connect with us

ជីវិតកម្សាន្ដ

តារាលំដាប់ពិភពលោក ៦ ដួង ប្រើឈ្មោះក្លែងក្លាយក្នុងសិល្បៈ

បានផុស

នៅ

បុគ្គលល្បីមួយចំនួននៃទូទាំងពិភពលោកបានផ្លាស់ប្ដូរឈ្មោះដើម្បីសំណាងល្អ ឬឲ្យកាន់តែពីរោះស្ដាប់ជាងមុន ។ ខាងក្រោមគឺជាតារាល្បី ៦ នាក់ដែលប្រើឈ្មោះក្លែងក្លាយក្នុងសិល្បៈ ៖

១. Marilyn Monroe

តារាលំដាប់ជួរមុខនៅហូលីវូដ Marilyn Monroe មានឈ្មោះពិតថា Norma Jeane ។ អ្នកដាក់ឈ្មោះឲ្យនាងគឺជានាយកប្រតិបត្តិស្ទូឌីយោព្រោះគាត់នឹករលឹកដល់តារាល្បីម្នាក់ឈ្មោះ Marilyn Miller ចំណែកឯឈ្មោះ Monroe គឺបានមកពីគ្រួសារខាងម្ដាយរបស់នាង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. Miley Cyrus

តារាចម្រៀង Miley Cyrus មានឈ្មោះពិតថា Destiny មានន័យថា វាសនា ហើយឈ្មោះនេះដែរត្រូវបានប្ដូរតាំងពីនាងនៅក្មេងដោយឪពុកម្ដាយបង្កើតផ្ទាល់តែម្ដង ។

៣. Gigi Hadid

កំពូលតារាម៉ូដែលលំដាប់ពិភពលោកខាងលើមានឈ្មោះថា Jelena Noura Hadid ប៉ុន្តែអានថា Yelena វិញ ។

៤. Nicki Minaj

ម្ចាស់ក្សត្រីនៃចម្រៀងរ៉េប Nicki មានឈ្មោះដើមថា Onika Tanya Minaj ក្រោយរៀបការនាងប្ដូរឈ្មោះទៅជា Onika Tanya Maraj-Petty ចំណែក Nicki Minaj ជាឈ្មោះក្នុងសិល្បៈ ។

៥. Frank Ocean

ឈ្មោះ Frank បានមកពីលោក Frank Sinatra និងឈ្មោះក្នុងរឿង Ocean’s Eleven គឺ Danny Ocean  ចំណែកឈ្មោះពិតគឺ Christopher Edwin Breaux ។

៦. The Weeknd

គ្មាននរណាម្នាក់ដាក់ឈ្មោះឲ្យកូន The Weeknd ដែលមានន័យថាចុងសប្ដាហ៍នោះទេ ប្រាកដណាស់ថាលោកប្រើឈ្មោះក្លែងក្លាយ ១០០ ភាគរយ ។ តាមពិតតារាចម្រៀងជនជាតិកាណាដារូបនេះមានឈ្មោះថា Abel Makkonen Tesfaye សោះ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ តារាស្រីលំដាប់ពិភពលោក ៦ រូប មិនព្រមសម្រកទម្ងន់ ទោះរងពាក្យរិះគន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ៦ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ៧ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម