ព័ត៌មានជាតិ
ប្រធានសារមន្ទីរជាតិ៖ យើងមិនកំណាញ់រឿងថតរូបទេ តែខ្លាចប្រាសចាកប្រពៃណីនាំឱ្យមានបញ្ហា
លោកឆាយ វិសុទ្ធ ប្រធានសារមន្ទីរជាតិកម្ពុជាបានឱ្យដឹងថា បញ្ហាអាជីវករមួយចំនួនដែលផ្ដល់សេវាជួលសម្លៀកបំពាក់ បុរាណមកចូលថតរូបក្នុងបរិវេណសារមន្ទីរជាតិ សារមន្ទីរមិនកំណាញ់ទេប៉ុន្តែខ្លាចសម្លៀកបំពាក់ទាំងនោះវាប្រាកចាកនឹងប្រពៃណីខ្មែរធ្វើឱ្យមានកំហុសឆ្គងនិងមានបញ្ហាដល់យើង។

ការលើកឡើងរបស់ប្រធានសារមន្ទីរ ជាតិនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងអាជីវករជួល សម្លៀកបំពាក់បុរាណមួយចំនួនបានលើកសំនួរនៅលើបណ្ដាញសង្គមថា «តើសារមន្ទីរជារបស់ អ្នកណា? របស់ជាតិឬក៏របស់ឯកជនដើម្បីកុំឱ្យសាធារណជនយល់ច្រឡំថា សារមន្ទីរជាតិកម្ពុជាមិនគាំទ្រដល់វិស័យឯកជនក្នុងការផ្សព្វផ្សាយលើកតម្លៃវប្បធម៌ខ្មែរ។
លោក ឆាយ វិសុទ្ធ បានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១២ ឧសភានេះថា «ចំពោះវិស័យឯកជនយើងមិនមានការហាមឃាត់ទេកុំតែយកកន្លែងស្ថាបប័នរដ្ឋធ្វើអាជីវកម្មផ្ទាល់ខ្លួន សំខាន់ឱ្យតែប្រជាពលរដ្ឋយើងចូលមកទស្សនាឱ្យបានច្រើនសូម្បីតែការថតប្រ៊ីវីដដីងក៏យើងបានអនុញ្ញាតឱ្យចូលថតដែរ ខណៈពីមុនបានហាមឃាត់មិនឱ្យចូលថតទេ។ អីចឹងហើយបានជាយើងចង់ឱ្យពួកគាត់ទៅស្នើសុំពីក្រសួងជំនាញសិនទៅកុំឱ្យមានបញ្ហា»។

លោកបានបញ្ជាក់ថា ខាងសារមន្ទីរមិនជំទាស់ទេ ប្រសិនបើពួកគាត់ស្នើសុំទៅក្រសួងវប្បធម៌និងវិចិត្រសិល្បឱ្យបានត្រឹមត្រូវ ព្រោះខ្លាចស្លៀកពាក់ទៅខុសទម្រងង់ប្រពៃណីខ្មែរព្រោះថាកន្លងមកមានករណីប្រើប្រាស់សម្លៀកបំពាក់បុរាណខុសឆ្គងមួយចំនួន ជាពិសេសទៅលើការប្រើប្រាស់ពណ៌ ការរចនាគ្រឿងអលង្ការមកុដ និងស្បៃបន្ថែមលើឈុតបុរាណ ហេតុនេះទើបសារមន្ទីរជាតិស្នើឲ្យមានការឆ្លងយោបល់ពីអ្នកជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីជៀសវាងកំហុស ឆ្គងក្នុងការផ្សព្វផ្សាយដែលប្រាសចាកទម្រង់ដើមនិងគ្មានមូលដ្ឋានច្បាស់លាស់។
ជាមួយគ្នានេះលោកក៏បានស្នើ ឱ្យអាជីវករទាក់ទងទៅក្រសួងជំនាញដើម្បីសុំឆ្លងយោបល់លើគំរូម៉ូតសម្លៀកបំពាក់ដែលនឹងដាក់ជួលថតឬស្លៀកពាក់ និងសុំការអនុញ្ញាតចូលថតរូបក្នុងបរិវេណខាងមុខអគារសារមន្ទីរជាតិផងដែរ។
សារមន្ទីរជាតិត្រូវបានកសាងនៅថៃ្ង១៥សីហា១៩១៧ តាមរបៀបស្ថាបត្យកម្ម ប្រពៃណីខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទស៊ីសុវត្ថិ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់