Connect with us

ព័ត៌មានជាតិ

គម្រោងសាងសង់ផែអូរស្មាច់ និងស្តារទន្លេវ៉ៃគោនឹងបញ្ចប់រួចរាល់នៅសប្តាហ៍ក្រោយ

បានផុស

នៅ

រូបភាកន្លែងទីតាំងកំពង់ផែអូស្មាច់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងសាងសង់កំពង់ផែអូស្មាច់ និងការស្តាទន្លេវ៉ៃគោជិត ៧ គីឡូម៉ែត្រ (៦៧០០.ម) ក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងនឹងបញ្ចប់រួចរាល់ជាស្ថាពនៅសប្តាហ៍ក្រោយដ៍ខ្លីខាងមុខនេះ។

ការកសាងកំពង់ផែផ្លូវទឹកនេះស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោយពេលរួចរាល់ ទីតាំងនេះនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ទៅលើដំណើរកាសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាការសម្រួលដល់ការ​ដឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅមក រវាងខេត្ត ស្វាយរៀងប្រទេសកម្ពុជា និងខេត្តឡុងអានប្រទេសវៀតណាម នៅថ្ងៃអនាគតផងដែរ។

គម្រោងសាងសង់ផែ និងស្តាទន្លេវ៉ៃគោ ជាគម្រោងថវិកាជាតិ ស្ថាបនាដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៃក្រសួងសាធារណការ សហការជាមួយរដ្ឋបាលខេត្តស្វាយរៀងបានចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំ ២០២០ បន្ទាប់ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធទន្លេវ៉ៃគោជាច្រើនត្រូវបានស្ថាបនារួចរាល់ ដូចជាផ្លូវទំនប់សណ្តទន្លេវ៉ៃគោ ប្រឡាយធារាសាស្ត្រ និង​អាងទឹក សំណង់តូចធំជាច្រើនទៀត។

សកម្មភាពស្តាទន្លេវ៉ៃគោខេត្តស្វាយរៀង

អ្នកនាំពាក្យក្រសួងសាធារណការ លោក ប៉ាល់ ចន្ទមករា បានប្រាប់កម្ពុជាថ្មីថា គម្រោងសង់ផែ និងស្តាទន្លេវ៉ៃគោសម្រេចបាន ជាង ៨០ ភាគរយ ហើយនឹងបញ្ចប់រួចរាល់នៅអំឡុង ១ សប្តាហ៍ ឬ២សប្តាហ៍ទៀតតែប៉ុណ្ណោះ។

លោក ប៉ាល់ ចន្ទមករា បញ្ជាក់ថា ការជីកព្រែកគឺជិតរួចរាល់ហើយ អាចបញ្ចប់នៅអំឡុងពេលជាង១សប្តាហ៍ទៀត នឹងអាចដាក់ឲ្យដំណើរការបាន ហើយក្រសួងនឹងពិភាក្សាជាមួយរដ្ឋបាលខេត្តបន្តទៀត ពីគម្រោងថ្ងៃដាក់សម្ពោធឆាប់ៗនេះ។ លោកប្រាប់ថាសម្រាប់ អ្នកដែលប្រើប្រាស់តាមផ្លូវទឹកនេះ អាចនឹងមានកិច្ចសន្យាជាមួយរដ្ឋបាលខេត្ត។ ចំពោះទំហំទឹកប្រាក់ លោកប្រាប់ថា មិនទាន់បានដឹងលម្អិតនៅឡើយនោះទេ។

សូមជម្រាបថា ការដឹកជញ្ជូនតាមផ្លូវទឹក គឺជាចាំបាច់មួយសម្រាប់ដឹកទំនិញគ្រប់ប្រភេទ ដែលអាចលើកស្ទួយសេដ្ឋកិច្ចជាតិបានមួយកម្រិត ចំណែកខេត្តស្វាយរៀង ពុំសូវមានការសារាចរទំនិញតាមផ្លូវនោះទេ ការរៀបចំឡើងវិញនូវការដំណើរការកំពង់ផែចាស់នេះ ដើម្បីជំរុញឲ្យសេដ្ឋកិច្ចកើនឡើង ក្រោយជំងឺកូវីដ១៩បញ្ចប់។

បើតាមអាជ្ញាធរខេត្តស្វាយរៀង បានប្រាប់កាលពីពេលកន្លងទៅថា កំពង់ផែចាស់ ឬកំពង់ផែអូរស្មាច់ ទុកចោលយូរហើយ កំពុងកែប្រែដើម្បីឲ្យមានវឌ្ឍនភាពសេដ្ឋកិច្ចត្រៀម ពេលកូវីដ១៩បញ្ចប់ទៅ។

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ៥ នាទីutes មុន

ខណៈកម្ពុជាកំពុងចុះត្រជាក់ខ្លាំង ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់ឱ្យយកចិត្តទុកដាក់ចំពោះសុខភាពមនុស្សចាស់ និងកុមារ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

អតិរេក​ពាណិជ្ជកម្ម​ចិនប្រចាំឆ្នាំ ២០២៤ ហក់ឡើង​ជិត ១​ ទ្រីលានដុល្លារខ្ពស់​បំផុត​ក្នុង ប្រវត្តិសាស្រ្ត ​

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

មួយគ្រួសារនៅ តៃវ៉ាន់ កើត​ជំងឺ​មហារីក​ក្រពះ ដោយសារតែទម្លាប់ហូបជ្រក់ប្រៃៗ រាល់ថ្ងៃ

ចរាចរណ៍៨ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៩ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍៧ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

Sokha Hotels

ព័ត៌មានពេញនិយម