ព័ត៌មានជាតិ
រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្រោកឈរហ៊ោក្រោយកម្ពុជាដណ្តើមមេដាយមាសលើកដំបូង វិញ្ញាសាហែលទឹកពាក់ជើងទា
មេដាយមាសដំបូងបំផុតត្រូវបានកីឡាការិនី កាំង មុយនីន ជម្រើសជាតិហែលទឹកពាក់ជេីងទាកម្ពុជា ដណ្តើមបានក្នុងការប្រកួតលើប្រភេទវិញ្ញាសាហែល 400m Bi Fins ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ កាលពីម្សិលមិញនេះ។

ក្នុងប្រកួតវិញ្ញាសាហែលទឹកពាក់ជើងទាវគ្គដណ្តើមមេដាយមាស លោក ស៊ុន ចាន់ថុល ក៏បានចូលរួមទស្សនាផ្ទាល់ និងបានក្រោកឈរហ៊ោអបអរសាទរ ក្រោយកីឡាការិនីកម្ពុជាដណ្តើមបានមេដាយមាសលើកដំបូងលើវិញ្ញាសាហែលទឹកពាក់ជើងទានេះ។
នេះជាមេដាយមាសលើកដំបូងសម្រាប់កម្ពុជា ដែលដណ្តើមក្នុងវិញ្ញាសាហែលទឹកពាក់ជេីងទា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាជាម្ចាស់ផ្ទះ។



ក្នុងព្រឹត្តិការណ៍ប្រកួតវិញ្ញាសាតែមួយនោះ កីឡាការិនីកម្ពុជាមួយរូបទៀតគឺ កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ក៏ដណ្តើមបានមេដាយសំរឹទ្ធមួយគ្រឿងទៀតដែរសម្រាប់កម្ពុជាផងដែរ។

គួរបញ្ជាក់ថា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអតីតកីឡាករហែលទឹកជម្រើសជាតិយុវជនសម័យសង្គមរាស្រ្តនិយម និងបច្ចុប្បន្នជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក៕



-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក