Connect with us

ព័ត៌មានអន្ដរជាតិ

គណៈកម្មាធិការរៀបចំការបោះឆ្នោត ថៃ ដាក់ចេញគោលការណ៍ចំនួន ៨ ក្នុងការរាប់សន្លឹកឆ្នោត

បានផុស

នៅ

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានដាក់ចេញនូវគោលការណ៍ចំនួន ៨ ដើម្បីឲ្យមន្ត្រីរបស់ខ្លួនអនុវត្តក្នុងការរាប់សន្លឹកឆ្នោត បន្ទាប់ពីប្រជាពលរដ្ឋបានទៅបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

EC បាននិយាយថា នៅពេលដែលការិយាល័យបោះឆ្នោត ចាប់បើកនៅម៉ោង ៨ ព្រឹក និងបិទនៅម៉ោង ៥ ល្ងាច, មន្ត្រី EC នៅការិយាល័យបោះឆ្នោតនីមួយៗនឹងបើកប្រអប់សន្លឹកឆ្នោត ហើយចាប់ផ្តើមរាប់សន្លឹកឆ្នោតដោយធ្វើតាម ៨ ជំហាននេះ៖

១. ស្លាកសញ្ញាសម្គាល់មួយនឹងត្រូវបានបិទនៅលើសន្លឹកឆ្នោត នៅពេលដែលការិយាល័យបោះឆ្នោតបិទនៅម៉ោង ៥ ល្ងាច ។

២. មន្ត្រីការិយាល័យបោះឆ្នោត EC នឹងពិនិត្យមើលចំនួនសន្លឹកឆ្នោតដែលទទួលបាន ជាមួយនឹងចំនួនអ្នកបោះឆ្នោតដែលបានបង្ហាញខ្លួន និងចុះឈ្មោះដោយផ្ទាល់ ដើម្បីពិនិត្យមើលថាតើតួលេខសរុបត្រូវ ឬខុសគ្នា ហើយមន្ត្រីការិយាល័យបោះឆ្នោត EC នីមួយៗត្រូវចុះហត្ថលេខាលើសន្លឹកឆ្នោត ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់សន្លឹកឆ្នោត ។

៣. មន្ត្រីការិយាល័យបោះឆ្នោត EC នឹងរាប់សន្លឹកឆ្នោតនីមួយៗដោយបើកចំហនៅចំពោះមុខសាធារណជនជាបន្តបន្ទាប់ ដោយមិនមានការពន្យារពេល ឬការរំខានណាមួយឡើយ ។

៤. មន្ត្រីការិយាល័យបោះឆ្នោតរបស់ EC នឹងប្រកាសលទ្ធផលបោះឆ្នោត បន្ទាប់ពីការរាប់សន្លឹកឆ្នោតត្រូវបានបញ្ចប់ ហើយបង្ហាញរបាយការណ៍លទ្ធផល ទាំងមណ្ឌលបោះឆ្នោត និងបញ្ជីគណបក្ស នៅមុខការិយាល័យបោះឆ្នោត ជូនសាធារណជន អ្នកសង្កេតការណ៍បោះឆ្នោត និងតំណាងគណបក្សនយោបាយ ដើម្បីពិនិត្យ ។

៥. មន្ត្រីការិយាល័យបោះឆ្នោត និងសន្តិសុខទាំងអស់នឹងបញ្ជូនលទ្ធផលបោះឆ្នោតទៅកាន់ការិយាល័យ EC ស្រុក-សង្កាត់រៀងៗខ្លួន ។

៦. ការិយាល័យ EC ស្រុក-សង្កាត់ នឹងពិនិត្យចំនួនសន្លឹកឆ្នោតដែលបានទទួល និងរបស់របរ ព្រមទាំងឧបករណ៍ទាក់ទងនឹងការបោះឆ្នោត ។ ទាំងមន្ត្រីការិយាល័យ EC ស្រុក-សង្កាត់ និងមន្ត្រីការិយាល័យបោះឆ្នោត EC ត្រូវតែផ្ទៀងផ្ទាត់ដោយហត្ថលេខារបស់ពួកគេ ជាព័ស្តុតាងថាមិនមានភាពខុសគ្នា ។

៧. ការិយាល័យ EC ស្រុក-សង្កាត់ នឹងរាប់សន្លឹកឆ្នោតពីគ្រប់ការិយាល័យបោះឆ្នោតដែលស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួន ។ ពេល​ដំណើរ​ការ​ត្រូវ​បាន​បញ្ចប់ គេ​នឹង​ប្រកាស​លទ្ធផល​បោះ​ឆ្នោត ហើយ​បញ្ជូន​ទៅ​កាន់​ការិយាល័យ EC ខេត្ត ។

៨. ការិយាល័យ EC ខេត្តនឹងបញ្ជូនលទ្ធផលទៅការិយាល័យ EC ធំ ។

នៅពេលដែលការិយាល័យ EC ខេត្តទទួលបានលទ្ធផលបោះឆ្នោតពីការិយាល័យ EC ទាំងអស់នៅក្នុងខេត្តជាក់លាក់នោះ ពួកគេនឹងចងក្រងលទ្ធផលបោះឆ្នោតជាផ្លូវការ ហើយផ្ញើទៅកាន់ការិយាល័យ EC ធំ ដើម្បីបន្តការប្រកាសលទ្ធផលបោះឆ្នោត ។

ចំណែកការរាយការណ៍ពីពេលវេលាពិតប្រាកដនៃលទ្ធផលបោះឆ្នោតសកលនាពេលខាងមុខ គឺមិនទាន់កំណត់នៅឡើយទេ ប៉ុន្តែ EC បានធានាថា ដំណើរការទាំង ៨ ចំណុចនេះ នឹងត្រូវធ្វើឡើងដោយយកចិត្តទុកដាក់ និងហ្មត់ចត់បំផុត ។

ទន្ទឹមនោះ សាធារណជនក៏អាចសង្កេត និងពិនិត្យដំណើរការនេះផងដែរ ដើម្បីបង្ហាញពីតម្លាភាព និងគណនេយ្យភាព ហើយក្នុងករណីមានភាពមិនប្រក្រតី ខ្វះតម្លាភាព ឬសកម្មភាពគួរឲ្យសង្ស័យណាមួយ  សាធារណជនអាចដាក់ពាក្យបណ្តឹងបាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nations Thailand

ចុចអាន ៖ ទោះឈ្នះឆ្នោត ក៏លោក ប្រាយុទ្ធ មិនអាចកាន់តំណែងជានាយករដ្ឋមន្ត្រី បានពេញអាណត្តិដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម