ព័ត៌មានជាតិ
មកស្គាល់ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ខេត្តបាត់ដំបង
បាត់ដំបង៖ បើតាមមន្ត្រីនៃមន្ទីរអប់រំខេត្តបាត់ដំបង បានបង្ហាញថា គិតចាប់ពីឆ្នាំ១៩៥៣ សម្តេចព្រះនរោត្តមសីហនុ ទ្រង់បានសព្វព្រះរាជហឬទ័យឲ្យបង្កើតពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ តាមព្រះរាជក្រមលេខ ៨៧៩នសចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៥៤ ក្រោម ការដឹកនាំផ្ទាល់ ដោយសម្តេចព្រះពោធិវ័ង្ស ហួត តាត មានការអប់រំបណ្តុះបណ្តាលសម ណនិស្សិត-និស្សិតផ្តោតសំខាន់ទៅលើឯកទេស ទស្សនវិជ្ជា និងពុទ្ធសាសនា ព្រមទាំងភាសាបាលី អស់រយៈកាល ២១ឆ្នាំ និងត្រូវបានបិទទ្វារដូចគ្រឹះស្ថានអប់រំនានារបស់រដ្ឋដែរ នៅក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៩ ក្រោមរបបកម្ពុជា ប្រជាធិបតេយ្យ ប៉ុល ពត។

ក្រោយរំដោះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ វិស័យពុទ្ធិកសិក្សាត្រូវបានស្តារឡើងវិញបណ្តើរៗដោយឡែកពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ក៏បានបង្កើតឡើងវិញនៅឆ្នាំ១៩៩៧តាមលិខិតលេខ២១ ស ជ ណ ផ ក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ ១៩៩៧ របស់ រាជរដ្ឋាភិបាល។ប៉ុន្តែការបង្កើតឡើងវិញលើកដំបូងនេះ គឺបានបណ្តុះបណ្តាលសមណសិស្សត្រឹមកម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិតែប៉ុណ្ណោះ។ នៅឆ្នាំ២០០០ ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជបានបង្កើនកម្រិតនៃការបណ្តុះបណ្តាលដល់ថ្នាក់បរិញ្ញាបត្រឯកទេស ទស្សនវិជ្ជាពុទ្ធសាសនា រហូតដល់ឆ្នាំ២០០៣ ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ត្រូវបានបង្កើតឡើងនូវ ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យាមួយទៀត តាមប្រកាសលេខ ៦១ក.ធ.សប្រ. ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០០៣ របស់ក្រសួងធម្មការ និងសាសនា។

ដោយការអភិវឌ្ឍមិនចេះឈប់ឈរស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកពុទ្ធិរបស់ព្រះសង្ឃពុទ្ធសាសនាថេរវាទឲ្យកាន់តែមានគុណភាពទាំងផ្លូវលោក និងផ្លូវធម៌ នៅឆ្នាំ២០០៦ ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ត្រូវបានប្រែក្លាយទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ តាមអនុក្រឹ ត្យរបស់រាជរដ្ឋាភិបាលលេខ០៥អនក្រ.បកចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៦ ដោយមានពុទ្ធិកមហាវិទ្យាល័យចំនួន៤ មានឯក ទេស ចំនួន៩ និងពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ១ ផងដែរ ។ ដើម្បីបំពេញតាមតម្រូវការរបស់សមណនិស្សិត និស្សិត ដែលមានចំនួនកើនឡើងជារៀងរាល់ឆ្នាំពុទ្ធិកសកលវិទ្យាល័យ ព្រះសីហនុរាជ បានពង្រីកសាខាតាមបណ្តាខេត្តមួយចំនួនទៀត មានដូចជា ៖សាខាខេត្តកំពង់ឆ្នាំង សាខាខេត្តកំពង់ចាម និង សាខាខេត្តបាត់ដំបង ។ សម្រាប់សាខាខេត្តបាត់ដំបង ត្រូវបានបង្កើតឡើងតាមប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា លេខ១៧៥ អយកប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ២០០៨ ដោយបានបង្កើនការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់តាមប្រកាសលេខ២៧៨/១២ក.ធ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២របស់រាជរដ្ឋា ភិបាលកម្ពុជាត្រង់ចំណុចទី៤ លើឯកទេសចំនួន៥ក្នុងនោះមាន៖១-ឯកទេស ទស្សនវិជ្ជា ,២-ឯកទេស អក្សរសាស្រ្តខ្មែរ ,៣-ឯកទេស គ្រប់គ្រងអប់រំ ,៤-ឯកទេស បាលីសំស្រ្កឹត ,៥-ឯកទេស នីតិសាស្រ្ត ។

ពាក់ព័ន្ធនិងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនេះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត ១ខ្នង កម្ពស់ ៤ជាន់ ១២បន្ទប់ នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង និងសមិទ្ធផលនានា ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្នុងបរិវេណ វត្តដំរីស ក្នុង ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង ។

នៅក្នុងពិធីនេះ ព្រះមុនីកោសល្យបណ្ឌិត យ៉ន សេងយៀត បានមានព្រះថេរៈដីការបញ្ជាក់អំពីប្រវត្តិ របស់ពុទ្ធិក សាកលវិទ្យាល័យព្រះសីហនុរាជថា បានបង្កើតឡើងនៅឆ្នាំ១៩៥៤ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះបរមរតនកោដ្ឋ និងបានបិទទ្វារនៅឆ្នាំ១៩៧២ រហូតដល់ឆ្នាំ២០០០ ទើបដំណើរការឡើងវិញ ហើយក្នុងឋានៈជាមហាវិទ្យាល័យ និងត្រូវបានដំឡើង ជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដោយមានមហាវិទ្យាល័យចំនួន៤ រួមមាន: មហាវិទ្យាល័យទស្សនវិជ្ជា មហាវិទ្យាល័យបាលីសំស្ក្រឹត និងភាសាបរទេស មហាវិទ្យាល័យវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និងព័ត៌មានវិទ្យា និងវិទ្យាល័យអក្សរសាស្ត្រខ្មែរ ៕
អត្ថបទ៖ សៅ សារិទ្ធ


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?