Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពជើងគោក ថៃ ស្នើលុបពាក្យ “រដ្ឋប្រហារ” ចេញពីវចនានុក្រមកងទ័ព

បានផុស

នៅ

លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ចីតកែវថែ (Narongpan Jitkaewthae) មេបញ្ជាការកងទ័ពជើងគោកថៃបានស្នើដល់អ្នកសារព័ត៌មានឲ្យឈប់សួរសំណួរអំពីការធ្វើបដិវត្តន៍ ឬធ្វើរដ្ឋប្រហារតទៅទៀត បន្ទាប់ពីការបោះឆ្នោតជាតិ ហើយលោកក៏បានស្នើឲ្យលុបពាក្យទាំងនេះចេញពី “វចនានុក្រមកងទ័ព” ផងដែរ ។

លោក Narongpan Jitkaewthae
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណារ៉ុងផាន់ បញ្ជាក់ថា នៅក្នុងករណីមានភាពចលាចល បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ គឺវាមិនអាចទៅរួចទេដែលយោធានឹងធ្វើរដ្ឋប្រហារដូចកាលពីអតីតកាលនោះ ព្រោះថា ពាក្យ “ការធ្វើបដិវត្តន៍ ឬធ្វើរដ្ឋប្រហារ” លែងមាននៅក្នុងចិត្តកងទ័ពទៀតហើយ ។

មេទ័ពថៃរូបនេះលើកឡើងទៀតថា លោកសូមអំពាវនាវដល់កងកម្លាំងទាំងអស់នាំគ្នាចេញទៅ​ប្រើ​សិទ្ធិក្នុងការ​បោះឆ្នោតជាតិ​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឲ្យបានគ្រប់ៗគ្នា ពីព្រោះ​ជា​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​មាន​ព្រះមហាក្សត្រ​ជា​ប្រមុខ ។

គួរបញ្ជាក់ថា ថៃបានជួបរដ្ឋប្រហារយោធាជោគជ័យចំនួន ១២ ដងមកហើយ ចាប់តាំងពីប្រទេសនេះប្តូរទៅជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញក្នុងឆ្នាំ ១៩៣២ ខណៈរដ្ឋប្រហារចុងក្រោយ គឺដឹកនាំដោយនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាចលោក ប្រាយុទ្ធ ចាន់អូចា ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ដែលត្រូវជាប្អូនស្រីរបស់លោក ថាក់ស៊ីន កាលពីឆ្នាំ ២០១៤ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Standard

ចុចអាន ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ថៃ ដាក់ចេញគោលការណ៍ចំនួន ៨ ក្នុងការរាប់សន្លឹកឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម