កីឡា
ក្រោយកម្ពុជា ប្រទេសទាំង៥នេះ នឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម បន្តបន្ទាប់គ្នា
ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២នៅប្រទេស កម្ពុជា កាន់តែកៀកនឹងបញ្ចប់ទៅហើយ។
ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា ទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់អន្តរជាតិ សម្រាប់ការរៀបចំ ជាពិសេសចំពោះការអនុញ្ញាតឲ្យអ្នកគាំទ្រជាតិ និងអន្តរជាតិចូលទស្សនាដោយឥតគិតថ្លៃ, មិនយកតម្លៃសិទ្ធិការផ្សព្វផ្សាយ ការផ្សាយផ្ទាល់ និងការផ្សាយបន្តផ្ទាល់ និងមិនយកតម្លៃលើការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរពីអត្តពលិក និងប្រតិភូកីឡាអន្តរជាតិ។
ដោយចាប់ផ្តើមកាលពីថ្ងៃទី៥ខែឧសភា, ព្រឹត្តិការណ៍ដែលកម្ពុជា ទន្ទឹងរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយនោះ នឹងត្រូវបញ្ចប់ទៅវិញនៅថ្ងៃទី១៧ខែឧសភា ដោយថៃ នឹងត្រូវរៀបចំជាបន្តនៅឆ្នាំ២០២៥។
ហើយបន្ទាប់ពីថៃ ប្រទេសដែលនឹងត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមជាបន្តបន្ទាប់ទៀតនោះមានដូចជា៖ ម៉ាឡេស៊ីឆ្នាំ២០២៧ សិង្ហបុរីឆ្នាំ២០២៩ ឡាវឆ្នាំ២០៣១ និងហ្វីលីពីនឆ្នាំ២០៣៣៕
អត្ថបទ៖ Vann Vann
ចុចអាន៖ ព្រឹត្តិការណ៍ស៊ីហ្គេម បានបង្ហាញឱ្យពិភពលោក ស្គាល់កម្ពុជាកាន់តែច្បាស់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់