Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្សប្រឆាំងថៃ កំពុងឈានទៅរកការឈ្នះឆ្នោត 

បានផុស

នៅ

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក Pita Limjaroenrat បានស្ថិតនៅលើផ្លូវ ឈានទៅរកការកាន់កាប់តំណែងលេខមួយ ក្នុងការបោះឆ្នោតរបស់ប្រទេសថៃ។

លោក Pita Limjaroenrat (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលទ្ធផលក្រៅផ្លូវការពីគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យ ទី១៤ ខែឧសភា បានបង្ហាញថា​ គណបក្សរបស់បុរសអាយុ ៤២ ឆ្នាំរូបនេះ ទទួលបានការគាំទ្រនៅគ្រប់តំបន់ក្នុងប្រទេស ប៉ុន្តែមានសំឡេងប្រកៀកប្រកិតគ្នាជាមួយ គណបក្សភឿថៃ ។

ខណៈសន្លឹកឆ្នោតពីការិយាល័យបោះឆ្នោតចំនួន ៤៧,៩២៩ ក្នុងចំណោមការិយាល័យ ៩៥,១៣៧ នៅទូទាំងប្រទេសត្រូវបានរាប់នោះ គណបក្សចលនាឆ្ពោះទៅមុខ កំពុងឈានទៅរកការឈ្នះ ១៥១ អាសនៈក្នុងចំណោម ៥០០ អាសនៈនៃរដ្ឋសភា ខណៈផ្អែកលើទិន្នន័យបោះឆ្នោតដូចគ្នានេះ គណបក្សភឿថៃនឹងឈ្នះ ១៤៦ អាសនៈ ។

លោកស្រី Paethongtarn Shinawatra (រូបថត៖ thailand-business)

ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលចុងក្រោយអាចនឹងប្រែប្រួល ប៉ុន្តែវាបង្ហាញយ៉ាងច្បាស់ថា ទាំងគណបក្សចលនាឆ្ពោះទៅមុខ និងគណបក្សភឿថៃ គឺជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា ។

ចំណែក គណបក្ស ភូមិចៃថៃ របស់រដ្ឋមន្ត្រីសុខាភិបាលចាំផ្ទះ លោក Anutin Charnvirakul បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ដោយមាន ៦៩ អាសនៈ។

រីឯគណបក្សអំណាចប្រជាជន របស់ឧបនាយករដ្ឋមន្ត្រីចាំផ្ទះ Prawit Wongsuwan កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ ជាមួយអាសនៈចំនួន ៣៤ ។

អ្វីដែលគួរឲ្យកត់សម្គាល់ គណបក្សថៃរួបរួមជាតិ របស់​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ​លោក ប្រាយុទ្ធ ចាន់អូចា ទទួលបានលទ្ធផលអាក្រក់មែនទែន ដោយឈរនៅលេខរៀងទី ៥ ជាមួយនឹងអាសនៈចំនួន ៣២ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ គណបក្សភឿថៃរបស់កូនស្រីលោក ថាក់ស៊ីន កំពុងនាំមុខ សំឡេងឆ្នោតបណ្ដោះអាសន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៣ នាទីutes មុន

នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ១៥ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម